តម្លៃអង្ករថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ

ចែករំលែក៖

តម្លៃអង្ករថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ ខណៈដែលអ្នកដេញថ្លៃត្រូវបានបង្ខំឱ្យកាត់បន្ថយតម្លៃរបស់ពួកគេនៅក្នុងការដេញថ្លៃនាពេលថ្មីៗនេះដែលធ្វើឡើងដោយប្រទេសឥណ្ឌូនេស៊ី។

  អង្ករបាក់ 5% របស់ថៃមានតម្លៃ 550-565 ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍នេះ ដោយធ្លាក់ចុះពី 585 ដុល្លារកាលពីសប្តាហ៍មុន ដែលនេះជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2023មក ។

  អាជីវករម្នាក់ដែលរស់នៅទីក្រុងបាងកកបាននិយាយថា នៅក្នុងទីផ្សារ តម្លៃអង្ករថៃ នៅតែគេយល់ថាមានតម្លៃខ្ពស់នៅឡើយប៉ុន្តែទឹកជំនន់កើតឡើងនៅពេលថ្មីៗនេះ បាននិងកំពុងប៉ះពាល់ដល់ការប្រមូលផលក្នុងរយៈពេលខ្លី។

ពាណិជ្ជករម្នាក់ទៀតបាននិយាយថាតម្លៃអង្ករ ត្រូវបានទាញទម្លាក់ដោយដៃគូប្រកួតប្រជែង ហើយថាអ្នកដេញថ្លៃថៃបានចាញ់អ្នកនាំចេញផ្សេងទៀតនៅក្នុងការដេញថ្លៃនាពេលថ្មីៗនេះដែលធ្វើឡើងដោយប្រទេសឥណ្ឌូនេស៊ីដោយសារតែតម្លៃអង្ករថៃកាន់តែខ្ពស់។

ពាណិជ្ជករដដែរនេះក៏បានប្ថែមថា នឹងមានតម្រូវការពីអតិថិជននៅ អាហ្វ្រិក និងអឺរ៉ុបមុនខែតុលា ពីព្រោះការបញ្ជាទិញទាំងនោះនឹងត្រូវបានចែកចាយមុនចុងខែធ្នូ។

ទន្ទឹមនឹងនេះ តម្លៃនាំចេញអង្ករឥណ្ឌាបានបន្តការខាតបង់ក្នុងសប្តាហ៍នេះ ដល់កម្រិតទាបក្នុងរយៈពេលប្រាំបីខែ អង្ករបាក់ 5% របស់ឥណ្ឌាមានតម្លៃ 534 ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមករា និងធ្លាក់ចុះពី 540 ដុល្លារក្នុងមួយសប្តាហ៍មុន។

យោងតាមសមាគមស្បៀងអាហារវៀតណាមបានឱ្យដឹងថា អង្ករបាក់ 5% របស់វៀតណាមត្រូវបានផ្តល់ជូនក្នុងតម្លៃ 567 ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍ ធ្លាក់ចុះពី 575 ដុល្លារក្នុងមួយសប្តាហ៍មុន។

ពាណិជ្ជករម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបាននិយាយថាសកម្មភាពជួញដូរនៅតែយឺតខណៈពេលដែលតម្រូវការធ្លាក់ចុះ។

អាជីវករបាននិយាយថា ទឹកជំនន់ដែលកំពុងបន្តនៅភាគខាងជើងប្រទេសវៀតណាមអាចជះឥទ្ធិពលដល់ផលិតកម្មស្រូវ ទោះបីជាអង្ករសម្រាប់ការនាំចេញភាគច្រើនត្រូវបានដាំដុះនៅតំបន់ដីសណ្ដមេគង្គនៅភាគខាងត្បូងក៏ដោយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print