ខេត្តស្ទឹងត្រែង ៖ នារសៀល ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្ទឹងត្រែង លោកចៅសង្កាត់ស្ទឹងត្រែង បានដឹកនាំប្រតិបត្តិការបង្ក្រាបករណីជនបែកថ្នាំប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងអ្នកជិតខាង ហើយឈានទៅបង្ក្រាបករណីជួញដូរ-ប្រើប្រាស់គ្រឿងញៀន និងទទួលបញ្ចាំដោយគ្មានលិខិតស្នាមច្បាស់លាស់ នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។
ប្រជាពលរដ្ឋសូមគាំទ្រ នូវការដឹកនាំ
របស់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង មិនត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប៉ុណ្ណោះទេ គឺបានដឹកកម្លាំងបង្ក្រាបបទល្មើសដោយផ្ទាល់ ជាការលើកទឹកចិត្តដល់កងកម្លាំង យកចិត្តទុកដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា