ប្រទេសលោកខាងលិច ថ្កោលទោសអ៉ីរ៉ង់ សម្រាប់ការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃទី១៤ ខែកញ្ញា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។

ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្ដល់មីស៊ីលបាលិស្ទីគមួយចំនួនធំ ទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «អ៉ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការគាំទ្រទៅដល់សង្រ្គាមខុសច្បាប់ និងគ្មានហេតុផលរបស់រុស្ស៉ីប្រឆាំង អ៊ុយក្រែន ហើយត្រូវបញ្ឈប់ការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ដ្រូន និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រជាជនអ៊ុយក្រែន រួមទាំង សន្តិសុខអន្តរជាតិ និងអឺរ៉ុប»។
សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានបញ្ជាក់ដែរពីការចាត់វិធានការឆ្លើយតបថ្មីៗទៅនឹងអ៉ីរ៉ង់ សម្រាប់ការគាំទ្ររុស្ស៉ី ខណៈទីក្រុងតេហេរ៉ង់ផ្ទាល់បានបដិសេធថាខ្លួន មិនបានផ្គត់ផ្គង់មីស៊ីលឱ្យទីក្រុងមូស្គូនោះទេ។
អ៉ីតាលីសព្វថ្ងៃ កំពុងកាន់តំណែងជាប្រធានប្ដូរវេន G7 ដែលមានសមាជិកផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និងកាណាដា៕

...

រូបថត​: Forbes

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print