អ្នកនាំពាក្យក្រសួងសាធារណការ ៖ ទំរាំមានថ្ងៃនេះ..!

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និង ជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ខាងក្រោមនេះជាផ្លូវជាតិលេខ៧៨-៥(ផ្លូវទៅកាន់តំបន់កន្ទុយនាគ) ដែលមានប្រវែងសរុប១៦៦គីឡូម៉ែត្រ ដោយបែកចេញពីផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្រក្រុងបាលុង ខេត្តរតនគិរី។

លោកបញ្ជាក់អំពីស្ថានភាពផ្លូវលេខ៧៨-៥ ត្រូវបានចែកចេញជា៤កំណាត់ស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។
▪ កំណាត់ទី១ ៖ កម្រាលកៅស៊ូ DBST មានប្រវែង ២១,៩៥ គម ទទឹង១៤ម- ៧ម ចាប់ពី គ.ម ០០+០០០ ផ្លូវបំបែកផ្លូវជាតិលេខ ៧៨ (គ.ម ១២៣+២៥០)សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (13.740084 – 106.991512) ដល់ គ.ម ២១+៩៥០ ភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ (13.891591– 107.011827)
▪ កំណាត់ទី ២ ៖ កម្រាលដីល្បាយថ្ម មានប្រវែង ២៤,០៩ គម ទទឹង ៧ម ចាប់ពី គ.ម ២១+៩៥០ ភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ (13.891591– 107.011827)ដល់ គ.ម ៤៦+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (14.041500 –107.107476)
▪ កំណាត់ទី ៣ ៖ កម្រាលកៅស៊ូ DBST មានប្រវែង ១.០០ គម ទទឹង ១០ម ចាប់ពី គ.ម ៤៦+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (14.041500 – 107.107476) ដល់ គ.ម ៤៧+០៤០ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (14.050944 – 107.110450)
▪ កំណាត់ទី ៤ ៖ កម្រាលដីធម្មជាតិ មានប្រវែង ១១៨,៩៦ គម (រាជរដ្ឋាភិបាលកំពុងគិតគូរខ្លាំង និងអទិភាព)។ មន្ត្រីជំនាញ នៃក្រសួងសាធារណការ និងជញ្ជូន បានចុះពិនិត្យជាបន្តបន្ទាប់ និងធានាវឌ្ឍនភាពនាពេលឆាប់ៗខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print