ភ្នំពេញ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងហ្វេសហ៊ុនសម្តេចថាៈ ថ្ងៃនេះបានកូនបង្កើតខ្លះ កូនប្រសាខ្លះ និងចៅខ្លះមកចូលរួមបាយថ្ងៃត្រង់ជាមួយខ្ញុំតាមទម្លាប់ធម្មតា។មិនមានកម្មវិធីសាសនាឬជាការជួបជុំពិសេសណាមួយសំរាប់ខួបកំណើតនេះទេ។
...
សម្តេចបានថ្លែងបន្តថាៈ កូន និងចៅខ្លះជូនពរដោយផ្ញើសារជាអក្សរឬជាសម្លេងមកឪពុក និងជីតា។ ចៅខ្លះមកទាញភួយខ្នើយជីតាជីដូនទៅក្រាលដេក និងរត់លេងពេញបន្ទប់។
សម្តេចបានថ្លែងបន្តទៀតថាៈ សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរមកខ្ញុំ៕
ដោយ៖ សុវណ្ណារ៉ា
...