ភ្នំពេញ៖ លោកស្រីម៉ែន សំអន៖ ទំនាក់ទំនងការទូតកម្ពុជា-ចិន និងធ្វើឲ្យកម្ពុជារីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម័ន្ធ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៌នេះជា ការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើការទំនាក់ទំនងការទូតនយោបាយ និងសេដ្ឋកិច្ចធ្វើឲ្យកម្ពុជាមានឈ្មោះបោះសម្លេងនៅលើឆាកអន្ដរជាតិ ។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះខណៈលោកស្រីទទួលជួបលោកស្រី ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំនៅកម្ពុជា និងជម្រាបលា កាលពីរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ។
...
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជាចាប់តាំងពីម្រេចចិត្ដធ្វើទំនាក់ទំនងការទូតជាមួយសាធារដ្ឋប្រជាមានិតចិនមក
សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានធូធារ ។
ការបង្កើនកិច្ចសហប្រតិបត្តិការដែលមានផលចំណេញទ្វេរភាគី ក្នុងនោះវិនិយោគិនចិនមកបោះទុនវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ ដែលការវិនិយោគនេះវាបានរួមចំណែកនយោបាយផ្លូវសូត្ររបស់ចិន និងគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា។ ទន្ទឹមនឹងនេះទំនាក់ទំនងរវាងបក្សនិងបក្សប្រជាជននិងប្រជាជនក៏មានការីកចម្រើនគួរឱ្យមោទនផងដែរ ។
លោកស្រីបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់នូវជំហរការទូតរឹងមាំឥតងាករេ គឺគាំទ្រនយោបាយចិនតែមួយ ។ ដោយឡែកទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង (South China Sea) កម្ពុជាក្នុងឋានៈជារដ្ឋដែលមិនពាក់ព័ន្ធនឹងជម្លោះអធិបតេយ្យភាពបានប្រកាន់ជំហរ មិនចូលរួមគាំទ្រភាគីណាមួយឡើយ ដោយចាត់ទុកបញ្ហានេះ ជាបញ្ហាជម្លោះរវាងចិន និងប្រទេសដែលពាក់ព័ន្ធដែលរួមមាន ហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត។ កម្ពុជាយល់ឃើញថា មិនគួរយកប្រទេសសមាជិកអាស៊ានទាំងអស់មកពាក់ព័ន្ធឡើយ និងមិនត្រូវមាន ភាគីទីបីណាមួយចូលរួមដែលជាហេតុធ្វើឲ្យមានការគម្រាមកំហែងសន្តិសុខក្នុងតំបន់ឡើយ។ កម្ពុជាសូមឲ្យភាគីដែលពាក់ព័ន្ធផ្ទាល់ដោះស្រាយជម្លោះរបស់ខ្លួនដោយសន្ដិវិធីតាមរយៈ ការពិគ្រោះ ការចចារ ស្របតាមគោលការណ៍ នៃក្រមសីលធម៌ នៃភាគីជម្លោះ (Code of Conducts ឬ COC) និងសេចក្តីថ្លែងការ នៃក្រមសីលធម៌ នៃភាគីជម្លោះ (Declaration of Conducts ឬ DOC)។
លោក ប៊ូ ជាំងគូ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នទាំងអស់ដែលបានសហការល្អដែលនាំឲ្យបេសកកម្មការទូតរបស់ ចិន ទទួលបានជោគជ័យ ហើយក្នុងរយៈពេល បីឆ្នាំកន្លងមកនេះទំនាក់ទំនងរបស់មន្ត្រី ការបរទេស ទាំងពីរបានទទួលផ្លែផ្កាយ៉ាងច្រើនដោយសារ តែយើងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក។
លោកបន្ដថា៖ ក្នុងបេសកកម្មការទូតនេះ លោកស្រី បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនចំពោះកម្ពុជាដែលធ្វើឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរមានការរីកចម្រើន ហើយសាធារណៈរដ្ឋប្រជាមានិតចិន ក៏សូមអគុណដល់រាជរដ្ឋាភិបាលកម្ពុជា
ដែលបានផ្ដល់កិត្ដិយស និងលទ្ធិភាពគ្រប់យ៉ាងដល់អ្នកវិនិយោគចិនមកបណ្ដាក់ទុនរកសីុនៅកម្ពុជាផងដែរ ។
លោកបន្តថា ៖ ចំពោះវិស័យ អធិការកិច្ច លោកស្រីសង្កេតឃើញថាមានការីកចម្រើផ្នែកសមត្ថភាពចំណេះដឹងក្នុងការអនុវត្ដតាមភារៈកិច្ច របស់ខ្លួនបានយ៉ាងល្អ ពិសេសបានចូលរួមធ្វើកំណែទម្រង់រដ្ឋនៅតាមស្ថាប័នអង្គភាពផ្សេងៗមានការកែប្រែច្រើន ៕
ដោយ៖ សំរិត
...