ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យទាំង២នាក់ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិជប៉ុនម្នាក់ដែលកំពុងលើកទូរស័ព្ទដៃថតរូប និងមិត្តភក្តិ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៣២កែងផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់មានទី១ ឈ្មោះ ស សិលា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់ម្ដុំផ្សារច្បាអំពៅ មុខរបរជាងកាត់សក់ និងទី២ ឈ្មោះ ជីង ម៉េងរឿន អាយុ២៣ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ TSUCHIYA HIDENORI ជាជនជាតិជប៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ។
សូមបញ្ជាក់ផងដែរ ជនបរទេសជនជាតិជប៉ុនបានថ្លែងអំណរអរគុណដល់កម្លាំងនគរបាលជាតិកម្ពុជាដែលបានដេញចាប់ជនសង្ស័យទាំង២ ហើយបានប្រគល់ទូរស័ព្ទដៃដែលក្រុមជនសង្ស័យឆក់នោះឲ្យមករូបគេវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី