អឺរ៉ុបនិងពិភាក្សាស្តីអំពីការដាក់បញ្ចូលទួរគីជាសមាជិកសហគមន៍អឺរ៉ុបនៅក្នុងខែកញ្ញាខាងមុខ។ គេហទំព័រ Newsru បានផ្សាយថា នាយករដ្ឋមន្ត្រីអូទ្រិស លោក Christian Kern នឹងមានកិច្ចពិភាក្សាជាមួយសមាជិកសហគមន៍អឺរ៉ុបស្តីពីការដាក់បញ្ចូនទូរគីនៅក្នុងខែកញ្ញា។
លោក Christian Kern បញ្ចាក់ថា នៅពេលខាងមុខទួរគីពិបាកក្នុងការក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុប ហើយកិច្ចពិភក្សានៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ មានលក្ខណទំនាក់ទំនងការបរទេសតែប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីទួរគីមិនអាចក្លាយជាសមាជិកសហគមន៍អឺរ៉ុប ប៉ុន្តែប្រទេសនេះក៏អាចមានតំណែងអ្វីមួយនៅក្នុងអឺរ៉ុបផងដែរ ។ ពេលនេះសហគមន៍អឺរ៉ុបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពពង្រឹងអំណាចផ្តាច់ការរបស់ប្រធានាធិតីទួរគី។
កាលពីចុងខែកក្កដា ឆ្នាំ២០១៦ ប្រធានសហគមន៍អឺរ៉ុបលោក Jean Claude Juncker បានប្រកាសថា កិច្ចពិភាក្សាស្តីពីការដាក់បញ្ចូលទូរគីនៅក្នុងសហគមន៍អឺរ៉ុបនោះនឹងត្រូវផ្អាកប្រសិនបើទួរគីអនុម័តទោសប្រហារជីវិត្តដល់អ្នកដែលចូលរួមធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។
ការវាយតម្លៃស្តីអំពីសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង Ankara ក្រោយការដាក់គំនៀបទៅលើកម្លាំងក្រុមទាហ៊ានចូលរួមធ្វើរដ្ឋប្រហារ។ ទាំងនោះហើយអាចធ្វើឲ្យទួរគីពិបាកក្នុងការក្លាយជាសមាជិកសហគមន៍អឺរ៉ុបក្នុងពេលខាងមុខ។
ក្រោយការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគីកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ប្រធានាធិបតីទួរគី អីដូហ្គាន បានបញ្ចាក់ថា រដ្ឋាភិបាលទួរគីអាចនឹងអនុវត្តទោសប្រហារជីវិត្តសាជាថ្មី។ រដ្ឋាភិបាលទួរគីក៏បានចាប់ខ្លួននិងដកហូតដំណែងមន្ត្រីយោធាជាច្រើនដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាលអឺរ៉ុបជាច្រើនលើកបានថ្កោលទោសដល់សកម្មភាពរបស់រដ្ឋាភិបាលទួរគីដែលបានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។
នៅក្នុងខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីតកាមឺរ៉ុន ធ្លាប់បានប្រកាសថា ទួរគីមិនអាចចូលជាសមាជិកអឺរ៉ុបនោះឡើយ នៅមុនឆ្នាំ៣០០០ ប្រសិនបើកិច្ចពិភាក្សានៅតែបន្តឡើងក្នុងល្បឿនដូចជាពេលនេះ។
ជាមួយគ្នានេះដែរប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗ និងចោទប្រកាន់ក្រុមប្រទេសលោកខាងលិច អឺរ៉ុបនិងសហរដ្ឋអាមេរិកថា បានគាំទ្រពួកភេរវនិយម និងបានផ្សំគំនិតជាមួយពួកអ្នកចង់ទម្លាក់លោកតាមរយៈរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា។
នៅក្នុងសុន្ទរកថាថ្ងៃទី២ ខែសីហា ដែលមានលក្ខណៈវាយប្រហារខ្លាំងបំផុតមិនធ្លាប់មានទេ លោកប្រធានាធិបតីបានអះអាងថា ទួរគីមិនដែលបានទទួលការគាំទ្រណាមួយទាំងក្នុងអំឡុងពេលនិងក្រោយរដ្ឋប្រហារតែផ្ទុយទៅវិញ និងដែលអាក្រក់បំផុតនោះគឺអ្នកដែលយើងធ្លាប់គិតថា ជាមិត្តបែរជាគាំទ្រពួកភេរវនិយម និងពួកអ្នកធ្វើរដ្ឋប្រហារ។
សម្រាប់លោកអ៊ែរដូហ្កាន រដ្ឋប្រហារមិនសម្រេចទំនងជាបានតាក់តែងផែនការបញ្ជាមកពីបរទេស។ ពោលគឺលោកចង់សំដៅដោយផ្ទាល់លើប្រមុខសាសនា Fethulah Gulen ដែលរស់នៅសហរដ្ឋអាមេរិក និងដែលក្រុងអង់ការ៉ា បានទាមទារធ្វើបច្ចាប័ន។ ម្យ៉ាងទៀតសេចក្តីអត្ថាធិប្បាយនេះបានមកពង្រឹងព័ត៌មានចុះផ្សាយក្នុងទំព័រក្នុងស្រុក ដែលព្រលយថា ភ្នាក់ងារស៊ើបការណ៍អាមេរិក សេអ៊ីអា ព្រមទាំងឧត្តមសេនីយ៍អាមេរិកមួយជាអ្នកផ្សំគំនិតរៀបចំរដ្ឋប្រហារមិនសម្រេច៕
ប្រែសម្រួល៖ ម៉ែវ សាធី