លិខិតមិត្តអ្នកអាន៖ គំនរសំរាមតាមផ្លូវបេតុងក្នុងខណ្ឌសែនសុខគ្មានអ្នកទទួលខុសត្រូវ

ចែករំលែក៖

នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជ ធានីភ្នំពេញកំពុងជួបប្រទះនឹងផលលំបាកអំពីបញ្ហាសំរាមដែលគេនាំគ្នាយកមកចាក់គរទុកនៅតាមចិញ្ចើមផ្លូវបេតុងជាច្រើនកន្លែងបាននិងកំពុងជះក្លិនអសោចិ៍ពេកក្រៃ។ មិនមែនតែប្រជាពលរដ្ឋនោះទ សូម្បីតែមន្ត្រីអាជ្ញាធរសង្កាត់ពេលធ្វើដំណើរឆ្លងកាត់ ទីនោះក៏យកដៃបិទច្រមុះ ឬក៏ពាក់មាស់ដែរ។ សំរាមគរជាច្រើនថ្ងៃមកហើយមិន ឃើញអាជ្ញាធរឈឺឆ្អាល និងបញ្ជាឲ្យក្រុមហ៊ុនស៊ីនទ្រីមកប្រមូលនោះឡើយ ។

...

គំនរសំរាមកាន់តែច្រើនឡើង ហើយនៅពេលត្រូវថ្ងៃភ្លៀងត្រូវខ្យល់សំណល់ សំរាមទាំងនោះស្អុយរលួយជះក្លិនទៅលំនៅឋានប្រជាពលរដ្ឋជិតខាងក៏ដូចជាប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះ។ នៅពេលដែលមានសត្វទៅកកាយគំនរសំរាមទាំងនោះវារឹតតែធ្វើឲ្យធុំក្លិនអសោចិ៍កាន់តែខ្លាំង ។ គំនរសំរាមទាំងនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសការកើតមានជំងឺផ្សេងៗ ។

នាងខ្ញុំជាប្រជាពលរដ្ឋស្នើទៅអ្នកម៉ៅការ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខជួយចាត់វិធានការបញ្ហាសំរាមនៅភូមិសែនសុខ សង្កាត់ឃ្មួញនេះផង ។ បញ្ហានេះបើរឿង លុយកាក់ដល់ខែមិនទាន់ទេទារភ្លាម ប៉ុន្តែបញ្ហាសំរាមម៉េចក៏មិនមកប្រមូលឲ្យដូច យកលុយផង? ទុកចោលរាប់ខែហើយ នៅតែមិនមកប្រមូលយកចេញទៀត។ ក្នុងនាមប្រជាពលរដ្ឋនៅមូលដ្ឋានភូមិសែនសុខនាងខ្ញុំសំណូមពរដល់អាជ្ញាធរខណ្ឌសែនសុខ មេត្តាជួយពន្លឿនក្រុមហ៊ុនប្រមូលសំរាមនៅទីនោះផង។ នាងខ្ញុំជឿថា បើមួយសប្តាហ៍ មកប្រមូលម្តងក៏សំរាមមិនគរដល់ថ្នាក់នេះដែរ ៕

34

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print