ហ៊ីលឡារីគ្លីនតុន នាំមុខលោក ដូណាល់ត្រាំ​ ១៥ពិន្ទុក្នុងការបោះឆ្នោតប្រធានាធិតីខាងមុខ

ចែករំលែក៖

លោកស្រីហ៊ីលឡារីគ្លីនតុន បាននាំមុខលោកដូណាល់ត្រាំ រហូតដល់១៥ពិន្ទុ ក្រោយពេលលោកត្រាំ មានប្រសាសន៍ទទួលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋនិងក្រុមអ្នកនយោបាយ។

...

នៅក្នុងការស្ទង់មតិនាពេលកន្លងមករបស់ McClatchy  Marist បង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីគ្លីនតុន ទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងតំបន់ដែលតែងតែគាំទ្រលោកត្រំា នាពេលកន្លងមក។

នៅក្នុងការស្ទង់មតិនោះលោកស្រីគ្លីនតុន ទទួលបានសម្លេតគាំទ្រដល់ទៅ ៤៨ភាគរយចំណែកលោកត្រាំវិញទទួលបានតែ៣៣ភាគរយប៉ុណ្ណោះ ចាប់តាំងពីបេក្ខភាពទាំងពីបានក្លាយទៅជាបេក្ខភាពប្រធានាធិបតីពេញសិទ្ធ តំណាងឲ្យគណបក្សរបស់ខ្លួន។ កាលពីខែមុនលោកស្រីគ្លីនតុន ទទួលបានសម្លេងគាំទ្រតែ ៤២ភាគរយប៉ុណ្ណោះចំណែកលោកត្រាំទទួលបាន ៣៩។

ការស្ទង់មិតតាំងពីដើមមកគឺលោកត្រាំ តែងតែនៅទាបជាងលោកស្រីហ៊ីលឡារីគ្លីនតុន ជានិច្ច ដោយសារតែលោកមិនមានបទពិសោធនៅក្នុងការដឹកនាំនយោបាយអាមេរិក។ ចំពោះលោកស្រីហ៊ីលឡារីគ្លីនតុន វិញមានទាំងបទពិសោធ និងចំណេះដឹកខ្ពស់ក្នុងការដឹកនាំអាមេរិក គឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការក្លាយជាប្រធានាធិតីអាមេរិកនាពេលខាងមុខ។

អ្វីដែលជាក្តីបារម្ភនាពេលនេះគឺលោកត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយសំខាន់ៗនៅអាមេរិក ទាំងមកពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ ។ លោកត្រាំមានអកប្បកិរិយាខុសប្លែកពីបេក្ខភាពប្រធានាធិបតីនានាទាំងអស់របស់អាមេរិក ទើបធ្វើឲ្យមានមនុស្សជាច្រើនចោទសួរលោកថា តើលោកត្រាំអាចមានជម្ងឺសសៃប្រសាធដែរឬទេ?

អ្វីដែលពិភពលោកព្រួយបារម្ភនោះប្រសិនបើលោកត្រាំ ក្លាយជាប្រធានាធបិតីអាមេរិក សង្គ្រាមបរមាណូលើពិភពលោកនឹងកើតមានឡើងជាមិនខាន។ ក្នុងរយៈពេលកន្លងមកលោកត្រាំ បានសួរ៣លើកមកហើយពីអាវុធបរមាណូ ហើយថែមទាំងនិយាយថា ៖ ហេតុអ្វីបានអាមរិកមិនប្រើប្រាស់គ្រាប់បែកបរមាណូដែលខ្លួនមាន? ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print