ចិញ្ចើមផ្លូវអមសងខាងផ្លូវនេរុហ៍បានក្លាយទៅជាកន្លែងតាំងលក់រថយន្តអនាធិបតេយ្យសូមអាជ្ញាធរមានវិធានការផង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់ ចំពោះអាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធមួយ ចំនួនមិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ ព្រមទាំងអនុញ្ញាតឲ្យគេលក់គ្រឿងសំណង់ដាក់តាំងលក់លយចេញមកលើចិញ្ចើមថ្នល់ដើម្បី ផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ ធ្នាប់ និងសោភណភាពទីក្រុងឡើយ ។

...

បើយើងធ្វើដំណើរតាមផ្លូវនេរុហ៍ (ផ្លូវ លេខ២១៥) ចាប់ពីភ្លើងស្តុបអាងទឹកអូឡាំពិកមកដល់ភ្លើងស្តុបផ្លូវកម្ពុជាក្រោមជិតដេអិន គេនឹងបានឃើញការដាក់តាំងលក់ រថយន្តយ៉ាងអនាធិបតេយ្យលយចេញមកលើចិញ្ចើមផ្លូវ ដែលទីតាំងទាំងនេះស្ថិតនៅ ក្នុងខណ្ឌ៧មករា និងខណ្ឌទួលគោក ។

សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់ទីតាំងលក់រថយន្តដែលបានយកចិញ្ចើមផ្លូវ និង ចំណីផ្លូវធ្វើជាកម្មសិទ្ធិ ធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ដើរហើយ ពួកគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ។ ករណីនេះ វាងាយបង្កគ្រោះថ្នាក់ជាយថា ហេតុសម្រាប់ពួកគាត់ខ្លាំងណាស់ ហើយ ម៉្យាង វិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរណ៍ដោយសារតែមានរថយន្តមកចតនៅលើទ្រូងផ្លូវ ។ អ្នកធ្វើដំណើរនិងប្រជា ពលរដ្ឋមានការទើសភ្នែកទើសច្រមុះបាន និយាយដោយសូមមិនបញ្ចេញឈ្មោះថា អាជ្ញាធរ ខណ្ឌ៧មករា និងខណ្ឌទួលគោករួមទាំងស្ថាប័នពាក់ព័ន្ធ មិនបានយកចិត្ដ ទុកដាក់ក្នុង ការថែរក្សាសោភណភាព និង ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវក្នុងរាជធានីឱ្យបានល្អទេ ។

នេះក៏ជាទង្វើមួយដ៏អាក្រក់របស់ ម្ចាស់ ទីតាំងហេតុដូច្នេះហើយពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌ៧មករា និងខណ្ឌទួលគោក ជួយដើរមើល ឬណែនាំផង កុំទុកឲ្យនៅ បែបនេះទៀតអីវាធ្វើឲ្យប៉ះពាល់ខ្លាំង ណាស់ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរតែរៀបចំសណ្តាប់ធ្នាប់ទុកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងដើរផង និងជាពិសេសសម្រាប់អ្នកពិការភ្នែកតើត្រូវឲ្យពួកគាត់ដើរតាមណាទៅបើម្ចាស់ទីតាំងដាក់លក់រថយន្ត ពេញរកតែផ្លូវដើរមិនបានអ៊ីចឹង ។

ប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកប្រធានបទទីក្រុងស្អាត រមណីយ ដ្ឋានស្អាត សេវាល្អ មកប្រើឱ្យបានជាប់ជានិច្ចមិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ នេះជាបំណងល្អពី ប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ ៕

1 (1) 1 (2) 1 (3) 1 (5) 1 (4) 1 (2)

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print