ទឹកជំនន់ហូរចាក់ទៅទន្លេរលឿងស្លាប់និងបាត់ខ្លួន​១១នាក់នៅវៀតណាម

ចែករំលែក៖

គណៈកម្មធិការមជ្ឈឹមទទួលបន្ទុកទប់ស្កាត់គ្រោះធម្មជាតិបានឲ្យដឹងថា ទឹកជំនន់និងបាក់ដីនៅខេត្តឡាវកាយ បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និងបាត់ខ្លួន។

...

នៅព្រឹកថ្ងៃទី០៥ ខែសីហា ព័ត៌មានពីគណៈកម្មធិការមជ្ឈឹមទទួលបន្ទុកទប់ស្កាត់គ្រោះធម្មជាតិបានបញ្ចាក់ថា ឥទ្ធិពលនៃព្យុះបណ្តាលឲ្យមានសម្ពាធទាមបង្ករឲ្យភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់ និងបាក់ដីជាទ្រង់ទ្រាយធំនៅស្រុកបាតសាត និងសាប៉ា ខេត្តឡាវកាយ។

លោក ង្វៀង អាញតឹង អគ្គនាយកមជ្ឈមណ្ឌុលទប់ស្កាត់គ្រោះធម្មជាតិបានឲ្យដឹងថា គិតមកដល់ម៉ោង១១ព្រឹកថ្ងៃទី០៥ ខែសីហា នៅទូទាំងខេត្ត មានករណីស្លាប់និងបាត់ខ្លួន១១នាក់ និងរងរបួសជាច្រើននាក់ទៀតដោយសារតែបាក់ដីនឹងទឹកជំនន់។ ក្នុងនោះស្រុកសាប៉ា មានមនុស្ស២នាក់ស្លាប់ ម្នាក់រងរបួស ។ ចំណែកនៅក្នុងស្រុងបាតសាតមានមនុស្ស៩នាក់បាត់ខ្លួន។

មកទល់ពេលនេះគេមិនទាន់អាចបញ្ចាក់ពីអត្តសញ្ញាណអ្នកដែលបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះបានសហការជាមួយគ្រួរសារស្វែងរកសាច់ញ្ញាត្តិដែលបាត់ខ្លួន។ ទទឹមនិងនោះមន្ត្រីទទួលខុសត្រូវបានស្នើដល់ប្រជាជនរស់នៅតាមបណ្តោយឆ្នេរទន្លេលឿង និងតាមជើងភ្នុំ ប្រុងប្រយ័ត្ននិងភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព ខ្លាចមានហេតុការគ្រោះថ្នាក់កើតឡើងជាបន្តទៀត។

ពលរដ្ឋ ៤៦គ្រួរសារនៅក្នុងស្រុកភិនង៉ាង និងស្រុកខ្វាងគីម ត្រូវកាត់ផ្តាច់ដោយទឹកជំនន់មានកម្ពស់ដល់ទៅ១ម៉ែត្រ ហើយក្រៅពីនេះមានស្ពានជំនួនពីរបានបាក់ស្រុត ចំណែកផ្លូវជាតិលេខ៤ នៅស្រុកបាតសាត ត្រូវទឹកជន់លិចពីរ ១,៥ ដល់ ២ម៉ែត្រ បង្ករផលលំបាក់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print