អាជ្ញាធរខណ្ឌ៧មករានិងមន្រ្តីជំនាញជួយមើលទីតាំងលក់ហ្គាសអុកស៊ីសែននិងថ្មស្អុយកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅក្បែរនោះផង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំង លក់ហ្គាស អុកស៊ីសែន អាសីទីឡែន និងថ្មស្អុយកំពុងមានការព្រួយបារម្ភទៅនឹង កម្មករលើកធុងខ្យល់អុកស៊ីសែន ដែលបានដឹកមកដាក់ឲ្យម៉ូយនិងលើកសំបកធុងខ្យល់អុកស៊ីសែនឡើងលើរថយន្តបោះបោក បង្កជាសំឡេងក្តុងក្តាំង គ្មានការប្រុងប្រយ័ត្ន និងមិនបានគិតពីបញ្ហាសុវត្ថិភាពដែលអាចគ្រោះថ្នាក់កើតឡើងជាយហេតុកើតឡើងដោយសារតែខ្យល់អុកស៊ីសែននិងហ្គាស ផ្ទុះឆេះនោះទេ ។

...

ប្រជាពលរដ្ឋបានលើកឡើងថាទីតាំងដែលមានលក់ហ្គាស អុកស៊ីសែន អាស៊ី ទីឡែន និងថ្មស្អុយនេះមានយីហោលី ហាំង ឡេងមានទីតាំងនៅផ្ទះលេខ៩០E0 ផ្លូវ លេខ១០៧ សង្កាត់មនោរម្យ ខណ្ឌមករា ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគឺមានរថយន្តដឹកហ្គាស និងខ្យល់អុកស៊ីសែនតែងដឹកមកទម្លាក់នៅទីតាំងនេះរួចក្រុមកម្មករបានលើកសំបកធុងហ្គាសនិងខ្យល់អុកស៊ីសែនដាក់លើរថយន្តវិញ បង្កសំឡេងខ្លាំងៗដោយមិនបានគិតពីបញ្ហាសុវត្ថិភាព និងគ្រោះថ្នាក់កើតឡើងជាយថាហេតុដោយសារតែខ្យល់អុកស៊ីសែននិងហ្គាសផ្ទុះឆេះនោះទេ ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនេះសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តីពាក់ព័ន្ធចុះទៅណែនាំនិងត្រួតពិនិត្យបច្ចេកទេសនៅទីតាំងនេះផង ខ្លាចក្រែងមាន បញ្ហាគ្រោះថ្នាក់កើតឡើងជាយថាហេតុនៅ ថ្ងៃណាមួយនោះ ៕

Chongva (2) Chongva (3)

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print