មហាសេដ្ឋីជាច្រើនរូបនៅអាមេរិកប្រកាសគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុនធ្វើជាប្រធានាធិបតី

ចែករំលែក៖

ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីមហាសេដ្ឋីអាមេរិកជួយឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន ទទួលបានហិរញ្ញវត្ថុជាច្រើនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ។

...

មហាសេដ្ឋីដូណាល់ត្រាំ កំពុងតែបាត់បង់ការគាំទ្រជាបន្តបន្ទាប់ពីមហាជនអាមេរិកដោយសារតែសកម្មភាពខុសប្រក្រតីរបស់លោក។

នៅក្នុងអត្ថបទមួយដែលបណ្តាញព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ផ្សាយនាពេលកន្លងមកបង្ហាញឲ្យឃើញថា មានមហាសេដ្ឋីពីររូបដែលជាអ្នកគាំទ្រដល់គណបក្សសាធារណរដ្ឋនាពេលកន្លងមកបែជាមកគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុនទៅវិញ។

ចំណុចទាំងនោះបានបញ្ចាក់យ៉ាងច្បាស់ថា លោកស្រីគ្លីនតុន បានដណ្តើមទាំងអ្នកគាំទ្រនិងប្រាក់ជំនួយរាប់លានដុល្លារពីលោកត្រាំ។ កន្លងមកលោកត្រំា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាលក្រុមអ្នករក្សីដោយសារតែលោកទទួលបានជោគជ័យក្នុងការរកស៊ីក្លាយជាមហាសេដ្ឋីនៅអាមេរិក។

នៅក្នុងបទសម្ភាសមួយទៅលើក្រុមមហាសេដ្ឋីអាមេរិក លោក Seth Klarman ដែលជាមហាសេដ្ឋីដ៏ល្បីមួយរូបបញ្ចាក់ថា មូលហេតុដែលលោកគាំទ្រលោកស្រីគ្លីនតុន ដោយសារតែលោកមិនអាចគិតដល់នឹងមានរឿងអ្វីកើតឡើងចំពោះអាមេរិកប្រសិនបើលោកត្រាំ ជាប់ជាប្រធានាធិបតីនោះ។

លោក Klarman ពេលនេះជាប្រធានអង្គការ CEO ស្ថិតនៅក្នុងមូលនិធិ The Baupost Group ដែលបានគាំទ្រដល់គណបក្សសាធារណរដ្ឋជាច្រើនអាណាត្តិមកហើយ  ពេលនេះបែរជាងាក់មកគាំទ្រលោកស្រីគ្លីនតុនវិញ។

កាលពីសប្តាហ៍មុនមហាសេដ្ឋី Michael BloomBerg ក៏បានបញ្ចាក់ថា លោកគាំទ្រលោកស្រីគ្លីនតុន ហើយលោកបានថ្កោលទោសទៅនឹងសកម្មភាពរបស់លោកត្រាំ ថា ជាឈុតឆាកបោកប្រាស់។ ជាច្រើនលើកលោកត្រាំប្រកាសថាក្ស័យធុនដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។ សកម្មភាពរកស៊ីរបស់លោកត្រាំ និងនយោបាយដឹកនាំគឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋអាមេរិកនោះឡើយ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print