ខេត្តកំពង់ចាម៖ រថយន្តធុនធំប្រភេទ៥ភ្លៅមួយគ្រឿងដែលដឹកឈើជន្លង់ម្រេចពេញ ត្រូវបានសមត្ថកិច្ចជំនាញមេព្រៃខេត្តកំពង់ចាមស្ទាក់ចាប់កាលពីរសៀលថ្ងៃទី៤ ខែសីហា ចំណុចក្បែរផ្សារបុសខ្នុរ ឃុំ បុសខ្នុរ ស្រុកចំការលើ ក្រោយពីសង្ស័យថា រថយន្តនោះលួចបង្កប់ឈើប្រណីតនៅ ខាងក្នុង ។
បើតាមព្រូថយន្តបានឲ្យដឹងថា រថ យន្តយីឌុបមួយគ្រឿងរបស់ខ្លួននេះ បើកពីខេត្តព្រះវិហារឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីយកឈើក្នុងរថយន្តទៅលក់ឲ្យម៉ូយលក់គ្រឿងសង្ហារិម និងកែច្នៃ ។ ព្រូរូប នេះបញ្ជាក់ទៀតថា រាល់ដងពួកគាត់រត់តាមផ្លូវដោយបង់លុយជូនមន្ត្រីជំនាញតាមដងផ្លូវពីចំណុចចាប់ផ្តើមធ្វើដំណើរមកដល់គោលដៅត្រូវចំណាយអស់ជាង៨០០ ដុល្លារឡើងទៅ ទើបអាចដឹកជញ្ជូនបាន ។
តែបើតាមមន្ត្រីជំនាញបានឲ្យដឹងថា ការចាប់រថយន្តនោះ ក្រោយពីមានគេ រាយការណ៍មកថា មានរថយន្ត២គ្រឿង ដឹកឈើ ប៉ុន្តែពេលកម្លាំងចុះមកចំណុចភូមិសាស្ត្រឃុំបុសខ្នុរ ក៏ឃើញរថយន្តមួយគ្រឿងរត់តាមស្រុកចម្ការលើរួចក៏ចាប់តែម្តង ។
បច្ចុប្បន្នមន្ត្រីជំនាញបានឃាត់រថយន្តមួយគ្រឿងនោះយកទៅរក្សានៅកន្លែង ថ្នាលបណ្តុះកូនឈើសង្កាត់កងមាស និង បានរុុះរើឈើ ហើយរកឃើញឈើដែល លាក់នៅក្រោយរថយន្តដោយបង្កប់ជាមួយឈើជន្លង់ម្រេចជាច្រើនម៉ែត្រគូប ៕
ដោយ៖ នរិន្ទ្រ