អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១០ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញត្រួតពិនិត្យការងារនៅខេត្តShaanxiនិងខេត្តGansuប្រទេសចិន។ក្នុងនោះលោកបានអញ្ចើញទៅទស្សនាទីមូលដ្ឋានចម្ការផ្លែប៉ោមHuaniu Nanshanសង្កាត់Maijishan ដើម្បីយល់ដឹងអំពីស្ថានភាពអភិវឌ្ឍឧស្សាហកម្មផ្លែឈើដ៏ពិសេសលើភ្នំក្នុងតំបន់នោះជាដើម។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ទីមូលដ្ឋានចម្ការផ្លែប៉ោមHuaniu Nanshanសង្កាត់Maijishanចាប់ផ្តើមកសាងនៅឆ្នាំ២០០៥ដែលពាក់ព័ន្ធនឹងឃុំចំនួន៣និងភូមិចំនួន២៥ មានទំហំផ្ទៃដីដាំផ្លែប៉ោម១ម៉ឺនហិកតា គឺជាទីមូលដ្ឋានផលិតផ្លែប៉ោមមានទ្រង់ទ្រាយធំបង្គួរក្នុងទូទាំងប្រទេសចិននិងជាសួនគំរូកសិកម្មទំនើបដែលរួមបញ្ចូលនូវផលិតកម្មផ្លែឈើ គំរូបច្ចេកទេស លម្ហែកម្សាន្ត និងការអប់រំចម្រុះ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ទីមូលដ្ឋាននេះអនុវត្តតាមរូបមន្តអភិវឌ្ឍន៍នៃ«គណៈកម្មការ
បក្សសមាគមន៍+សហករណ៍+មូលដ្ឋាន+កសិករ»បង្កើនកិច្ចសហការជាមួយសហគ្រាសសំខាន់ៗនិងពាណិជ្ជករ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធលក់ដូរ ធ្វើឱ្យរបៀបប្រកបអាជីវកម្មសម្បូរបែប ដើម្បីធ្វើឱ្យផ្លែប៉ោមដាំបានល្អ ហើយលក់ដាច់ផងដែរ។ឆ្នាំ២០២៣ ទីមូលដ្ឋានសម្រេចទិន្នផលផ្លែឈើសរុប២២ម៉ឺនតោន និងតម្លៃផលិតកម្មសរុប៦រយលានប្រាក់យាន់ចិន ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ៗក្នុងតំបន់លើសពី៨ពាន់យាន់ប្រាក់ចិន ដែលបានធ្វើឱ្យគ្រួសារចំនួន៩១៦៣គ្រួសារ ស្មើនឹងមនុស្ស៤ម៉ឺន១ពាន់៣០០នាក់សម្រេចបានការបង្កើនប្រាក់ចំណូល។
គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ការអភិវឌ្ឍតាមសភាពការណ៍ជាក់ស្តែងទើបអាចធ្វើឱ្យឧត្តមភាពក្នុងតំបន់ដើរតួនាទីនិងជំរុញស្តារនិងអភិវឌ្ឍជនបទឡើងវិញ ហើយក៏អាចអភិវឌ្ឍផលិតកម្មកម្លាំងថ្មីឱ្យបានល្អ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ក្នុងកិច្ចប្រជុំនៃសភាទាំងពីរឆ្នាំនេះ ពេលចូលរួមកិច្ចពិគ្រោះពិភាក្សាជាមួយគណៈប្រតិភូខេត្តJiangsu លោកXi Jinpingបានលើកឡើងថាគ្រប់រដ្ឋបាលត្រូវប្រកាន់ខ្ជាប់នូវការចាប់ផ្តើមពីសភាពការណ៍ជាក់ស្តែង អភិវឌ្ឍតាមសភាពការណ៍ជាក់ស្តែង ដឹកនាំតាមលក្ខខណ្ឌខុសគ្នា យោងតាមលក្ខខណ្ឌនៃប្រភពធនធានរបស់គ្រប់តំបន់ ទីមូលដ្ឋាននៃឧស្សាហកម្ម និងលក្ខខណ្ឌស្រាវជ្រាវវិទ្យាសាស្ត្រជាដើម ជំរុញដោយមានការជ្រើសរើសនូវឧស្សាហកម្មថ្មី រូបមន្តថ្មី និងកម្លាំងផលិតកម្មថ្មី។
ពឹងផ្អែកលើគុណភាពល្អផ្លែប៉ោមHuaniu បច្ចុប្បន្ននេះទទួលបានការទទួលស្គាល់ពីអតិថិជនទាំងក្នុងស្រុកនិងអន្តរជាតិ ដោយសារអនុវត្តតាមសភាពការណ៍ជាក់ស្តែង ជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ ហើយក៏មិនអាចកាត់ផ្ដាច់ពីវិធីសាស្ត្រផលិតកម្មកសិកម្មដ៏ទំនើបបានដែរ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កាត់Maijishanសរុបបានកសាងបានសួនគំរូចម្ការប៉ោមចំនួន៦០ ទីមូលដ្ឋានដាំផ្លែប៉ោមក្នុងតំបន់ឧស្សាហកម្មជាតិឡើងដល់ជិត២ម៉ឺន១ពាន់ហិកតា តម្លៃផលិតកម្មចម្រុះប្រចាំឆ្នាំជិត៥០រយលានយាន់ប្រាក់ចិន។តំបន់នេះនៅបានខិតខំកសាងខ្សែសង្វាក់ឧស្សាហកម្មផ្លែងប៉ោមទាំងស្រុងដែលបង្កើតទៅជាខ្សែសង្វាក់ឧស្សាហកម្មនៃការបណ្តុះពូជ ដាំដុះ ស្តុកទុកនិងដំណាប់ចំណិតផ្លែប៉ោម ស្រាប្រេនឌីផ្លែប៉ោមនិងទឹកកោសិកាផ្លែប៉ោម៕