ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីណែនាំបន្ថែម ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ។
យោងសេចក្តីណែនាំលេខ ធ១៤.០២៤.០០២ស.ក.ណ.ន ចុះថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ទាំងអស់ (ដែលតទៅនេះ ហៅថា “គ្រឹះស្ថានៗ ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖ ១. មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើកនិងបិទគណនីជាប្រាក់រៀលខាងលើ។
២. មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ និង ៣. ពន្យល់និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានទាំងអស់ជ្រាប និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីណែនាំនេះ៕
ដោយ ៖ សិលា