រដ្ឋមន្ត្រីក្រសួងអប់រំធ្វើដំណើរទស្សនៈកិច្ចនៅអង្គការជឿជាក់លើសិស្សជនបទកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះទស្សនកិច្ចអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ និងមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគតដោយផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ដែលមកពីគ្រួសារខ្វះខាតឱ្យទទួលបានការសិក្សានៅវិទ្យាល័យនិងសាកលវិទ្យាល័យដែលល្អបំផុតនៅក្នុងខេត្តសៀមរាប។ 

បច្ចុប្បន្នមានសិស្ស និងនិស្សិតចំនួន ១០៤នាក់ កំពុងទទួលការឧបត្ថម្ភប្រចាំខែពីអង្គការ។ បន្ថែមពីនេះអង្គការក៏បានផ្តល់ជូនសិស្ស និងនិស្សិតនូវការអប់រំផ្នែកអាជីវកម្ម និងការអប់រំជំនាញទន់ (Soft Skills) ជាប្រចាំ ដើម្បីដឹកនាំនិងគ្រប់គ្រងអង្គការ ព្រមទាំងគម្រោងសេវាសង្គមផ្សេងៗដែលអាចជួយដល់ការអភិវឌ្ឍសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ តាងនាមក្រសួងអប់រំ យុវជននិងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សដែលមានជីវភាពក្រីក្រ ខ្វះខាតមានឱកាសក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង បំណិន មានភាពជឿជាក់លើខ្លួនឯង ចេះចាប់ឱកាសសម្រាប់ខ្លួនឯង និងសូមលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print