លោក ហ៊ុន ម៉ានី ៖ អរគុណដល់ Gumball 3000 ដែលបានជ្រើសរើសព្រះរាជាណចក្រកម្ពុជា ជាទីតាំងប្រារព្ធកម្មវិធីរបស់ខ្លួន ដែលឆ្នាំនេះត្រូវជាខួបទី២៥

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ យើងសូមអរគុណដល់ Gumball 3000 ដែលបានជ្រើសរើសព្រះរាជាណចក្រកម្ពុជា ជាទីតាំងប្រារព្ធកម្មវិធីរបស់ខ្លួន ដែលឆ្នាំនេះត្រូវជាខួបទី២៥ របស់ព្រឹត្តិការណ៍នេះផងដែរ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ៖ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពក្នុងការបើកទ្វារទទួលបណ្តាប្រិយមិត្តមកពីទូទាំងពិភពលោកឱ្យបានស្គាល់នូវសម្បត្តិវប្បធម៍ និងទេសភាពដ៏ស្រស់ត្រកាលនៃដែនដីអច្ឆរិយៈរបស់យើង។ ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print