ភ្នំពេញ ៖ សង្ស័យមានទំនាស់គ្នាក្នុងវង់ផឹកសុី ទើបជនជាតិចិនវាយគ្នាបែកមុខបែកមាត់ ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនបាន៣នាក់យកទៅសួរនាំ ដោយមិនទាន់ដឹងថាជាភាគីខាងបង្កឬខាងរងគ្រោះនោះទេ។
ករណីជនជាតិចិនវ៉ៃគ្នាខាងលើនេះគឺនៅចំណុចផ្សារអន្តរជាតិលក់សម្ភារគ្រឿងសំណង់ចិន ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោង ១១ យប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមជុំគ្នាផឹកសុីនៅចំណុចហាងខាងលើ លុះដល់វេលាម៉ោងកើតហេតុ មិនដឹងថាទាស់ពាក្យសម្តីគ្នាពីរឿងអ្វីទេ ស្រាប់តែបញ្ចេញកម្លាំងបាយដាក់គ្នាផ្អើលពេញវង់ផឹកសុី ដោយវាយទៅវាយមក មានអ្នករបួសបែកមុខបែកមាត់ ត្រូវកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ហៅជនជាតិចិនចំនួន៣នាក់ នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ៕ជ្រោយពេជ្រ
...