អ្នកនាំពាក្យក្រសួងសាធារណការ៖​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K168 – K169 មានទឹកហូរកាត់ផ្លូវ​ និងណែនាំដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ផន រឹម អ្នកនាំពាក្យ​ និងជា​អនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃ​ពុធ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។

កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។

...

សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព៍ត៌មានផ្សេងៗ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print