បទវិភាគសេដ្ឋកិច្ច ៖ ទីផ្សារទេសចរណ៍វប្បធម៌ដែលបញ្ចេញកម្លាំងរស់រវើកជាបន្តបន្ទាប់បានបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់សេដ្ឋកិច្ចរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ “ទេសចរណ៍នៅពេលយប់ ទេសចរណ៍លំហែកាយនៅរដូវក្តៅ ទេសចរណ៍គ្រួសារនិងទេសចរណ៍ម៉ៅរថយន្ត ។ល។ ”នៅរដូវក្តៅឆ្នាំនេះ តំបន់នានារបស់ចិនបានចាត់វិធានការជាច្រើន ដើម្បីជំរុញការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ ដែលលេចចេញកម្មវិធីកម្សាន្តថ្មីឥតឈប់ឈរ ដើម្បីបំពេញតម្រូវការខាងទេសចរណ៍របស់អ្នកផងទាំងពួងដែលប្រកបដោយគុណភាពខ្ពស់ លក្ខណៈពិពិធកម្មនិងលក្ខណៈបុគ្គល ដូច្នេះ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ទាំងមូលបានលេចចេញនិន្នាការរីកចម្រើនយ៉ាងផុលផុស ។ នេះជាការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ តំបន់នានាបានរៀបចំធ្វើសកម្មភាពទេសចរណ៍វប្បធម៌ច្រើនបែបយ៉ាងដែលមានខ្លឹមសារដ៏សម្បូរបែបចំនួនប្រហែល៣ម៉ឺន៧ពាន់លើកនៃកម្មវិធីចំនួនជាង៤ពាន់ផ្នែក ហើយបានដាក់ចេញវិធានការដែលមានអំណោយផលដល់ប្រជាជន ដូចជា ចែកចាយប័ណ្ណបញ្ចុះតម្លៃ សំបុត្រទេសចរណ៍បញ្ចុះតម្លៃ ចំណាយច្រើនបញ្ចុះតម្លៃនិងឈុតបញ្ចុះតម្លៃជាដើម ដែលជំរុញឱ្យកំដៅទេសចរណ៍កើនឡើងជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយខាងសេវាកម្មគមនាគមន៍បានរក្សាកំណើនពីរខ្ទង់ ។ នៅឆមាសទីមួយឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិននិងចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរក្នុងស្រុកចិនបានកើនឡើង១៤,៣ភាគរយនិង១៩ភាគរយដោយឡែកពីគ្នា ចំណូលនៃការលក់សំបុត្រនៃការសម្តែងសិល្បៈនៅទូទាំងប្រទេសចិន(មិនបូករួមទាំងការសម្តែងនៅកន្លែងកម្សាន្តសប្បាយ)បានកើនឡើង១៣,២ភាគរយ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍វប្បធម៌រក្សាភាពរស់រវើក ការប្រើប្រាស់ខាងសេវាកម្មពាក់ព័ន្ធដូចជា គមនាគមន៍ ភោជនីយដ្ឋាននិងកម្សាន្តវប្បធម៌ជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់នានារបស់ចិនបានដាក់ចេញជាបន្តបន្ទាប់នូវគម្រោងសេវាកម្មសាធារណៈថ្មីខាងវិស័យទេសចរណ៍ដែលបានដាក់ចេញទិដ្ឋភាពថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌មួយចំនួន ធ្វើឱ្យសេវាកម្មសាធារណៈខាងវិស័យទេសចរណ៍ត្រូវគ្រប់ដណ្តប់ទាំងមូលនិងមានប្រក្រតីភាព ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ នៅក្រុង Langfang ខេត្ត Hebei “ការចេញទៅធ្វើទេសចរណ៍តាមការសម្តែង”បានក្លាយជាលេខសម្ងាត់នៃទេសចរណ៍វប្បធម៌ ការសម្តែងឈ្មោះ“មានតែសុបិនវិមានក្រហម ទីក្រុងល្ខោន”បានប្រើប្រាស់គំនិតគូរប្លង់ដែលដើរផងផ្លាស់ទិដ្ឋភាពផង ដោយបង្ហាញពីលំហល្ខោនដូចសុបិន ក៏ដូចជានាំឱ្យអ្នកទេសចរហាក់ដូចជាស្ថិតក្នុងសៀវភៅបុរាណដ៏ល្បីឈ្មោះ 《សុបិនវិមានក្រហម》 ។ នៅក្រុង Datong ខេត្ត Shanxi ទិដ្ឋភាពទំនើបដូចជាផ្សាររាត្រី ការសម្តែងតន្ត្រីតាមវិថីនិងពិព័រណ៍ចង្កៀងគោមជាដើមនិងសំណង់បុរាណបានផ្សារភ្ជាប់ជាមួយគ្នាយ៉ាងស៊ីសង្វាក់គ្នា ។ នៅក្រុង Anyang ខេត្ត Henan សារមន្ទីរ Yinxu ថ្មីដែលមានរូបរាងគ្រឿងសំរឹទ្ធបួនជ្រុងនិងទីសំណល់ចាស់ព្រះរាជវាំងនិងព្រះវិហារ Yinxu នៅទល់មុខគ្នាដោយរំលងទន្លេមួយប៉ុណ្ណោះ ដែលរួមគ្នាបកស្រាយនូវរឿងរ៉ាវក្នុងរជ្ជកាល Yin និង Shang កាលពី៣ពាន់ឆ្នាំមុន ហើយសកម្មភាពដូចទីផ្សារផលិតផលវប្បធម៌ ទាយអក្សរលើឆ្អឹងអណ្តើកនិងការដង្ហែក្បួនដោយរទេះសេះជាដើមបាននាំមកនូវការដកបទពិសោធន៍ទស្សនាស៊ីជម្រៅដល់អ្នកទេសចរ ។ល។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្រោមការជំរុញនៃគោលនយោបាយអនុគ្រោះមួយចំនួននិងការកែលំអសំណង់ពាក់ព័ន្ធ មានអ្នកទេសចរបរទេសកាន់តែច្រើនឡើងបានជ្រើសរើស “China Travel” ដោយស្រែកថា “ចិនដែលទំនើបណាស់” ។ល។ វិស្សមកាលរដូវក្តៅឆ្នាំនេះជាវិស្សមកាលរដូវក្តៅដែលទីផ្សារទេសចរណ៍មានកម្តៅខ្ពស់បំផុតចាប់ពីឆ្នាំ២០១៩មក តំបន់នានាមានភាពកក់ក្តៅខ្លាំងណាស់ក្នុងការចេញទៅធ្វើទេសចរណ៍ ទីផ្សារទេសចរណ៍វប្បធម៌បន្តដំណើរការក្នុងកម្រិតខ្ពស់ មិនថាចំនួនអ្នកធ្វើទេសចរណ៍ឬក៏ការប្រើប្រាស់ខាងទេសចរណ៍ សុទ្ធតែឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបានឆ្លុះបញ្ចាំងពីកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចថ្ងៃឈប់សម្រាករបស់ចិន ។
ទន្ទឹមនឹងទេសចរណ៍និងវិស័យកាន់តែច្រើនទទួលការអភិវឌ្ឍដោយរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ មុខរបរថ្មី រូបមន្តថ្មីនិងទិដ្ឋភាពថ្មី អំពី“ទេសចរណ៍+” និង“+ទេសចរណ៍”មានខ្លឹមសារកាន់តែសម្បូរបែប ដែលនាំមកនូវជម្រើសថ្មីកាន់តែច្រើនដល់ការធ្វើទេសចរណ៍របស់អ្នកផងទាំងពួង ។ មុខរបរកាន់តែច្រើនឡើងៗកំពុងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទេសចរណ៍វប្បធម៌ ដើម្បីជំរុញឱ្យទីផ្សារប្រើប្រាស់ត្រូវពង្រីកជាបន្តបន្ទាប់ ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ខាងសេវាកម្មដូចជាទេសចរណ៍វប្បធម៌ចិនជាដើមបានរក្សាភាពរស់រវើក ការលក់ដូរក្នុងទីផ្សារត្រូវបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការអនុវត្តវិធានការច្នៃប្រឌិតថ្មីកាន់តែច្រើននិងការធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលរវាងទេសចរណ៍និងវប្បធម៌ ទីផ្សារទេសចរណ៍វប្បធម៌មុខជានឹងបំផុសឡើងនូវភាពរស់រវើកកាន់តែផុលផុសជាមិនខាន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ឱ្យសេដ្ឋកិច្ចចិនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print