បុរសជនជាតិវៀតណាម២នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗផ្អើលប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី២

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្ស២នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ ស្ថិតនៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលឈូឆរដល់ប្រជាពលរដ្ឋនៅជិតៗនោះ។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ គូ សុភារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះ (ជាម្ចាស់ផ្ទះ) ស្នាក់នៅកន្លែងកើតហេតុខាងលើ និងជនរងគ្រោះទី២ឈ្មោះ យឿង ពៅ (ហៅ អ៊ុក) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ៤និង៥០នាទីរសៀល ឈ្មោះយឿង ពៅ បានមកអង្គុយលេងនៅផ្ទះឈ្មោះ គូ សុភារិទ្ធ ជជែកគ្នាលេងពីរឿងបបួលគ្នាចូលលុយទិញនុយទុកទៅស្ទូចត្រី ដោយនិយាយគ្នាបណ្តើរសាកទូរស័ព្ទនឹងរ៉ូឡូខ្សែភ្លើង ចុចលេងបណ្តើរ ក្នុងពេលមេឃរលឹមស្រិចៗសើមចូលក្នុងផ្ទះផងដែរ។ បន្តិចក្រោយមកប្រពន្ធរបស់ឈ្មោះ គូ សុភារិទ្ធ (ម្ចាស់ផ្ទះ)ដែលកំពុងដណ្តាំបាយនៅខាងក្រោយ ឃើញជនរងគ្រោះទាំង២ប្រកាច់រមួលចូលគ្នា ដោយជើងរបស់ឈ្មោះ យឿង ពៅ  នៅជាប់ជាមួយ រ៉ូឡូខ្សែភ្លើង។ ភ្លាមនោះប្រពន្ធម្ចាស់ផ្ទះបានយកអំបោសជ័រ មកវាយរ៉ូឡូខ្សែភ្លើងចេញពីជើងរបស់ឈ្មោះ យឿង ពៅ ហើយស្រែកហៅអ្នកជិតខាងឱ្យមកជួយ ប៉ុន្តែជនរងគ្រោះទាំងពីរបានស្លាប់បាត់ទៅហើយ ។

...

សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេស ពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបញ្ជាក់ថា អ្នកទាំងពីរស្លាប់ដោយសារចរន្តអគ្គីសនីឆក់ ។ សពទាំងពីរបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print