រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនចិនមួយបានបុកនិងកិនបុរសម្នាក់ស្លាប់នៅលេីផ្លូវបេតុងព្រៃស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ហេីយបានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀត មិនផុតក៏ត្រូវបានរថយន្តម៉ាកហុីយ៉ាន់ដាយដឹកប្រេងរបស់ក្រុមហ៊ុនចិនមួយបេីកបុកនិងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណរក្សា អាយុ១៨ឆ្នាំ មុខរបរជាសិស្សនៅវិទ្យាល័យជាសុីសាមគ្គី។ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនកេីតហេតុនោះគេឃេីញបុរសរងគ្រោះម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាក លេខ តាកែវ 1M-3553 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវបតុងព្រៃស ទិញដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានវ៉ាជែងរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ ពាក់ផ្លកលេង ភ្នំពេញ 3G-1637 បានធ្វេីដំណេីរនៅខាងមុខ តែពេលវ៉ាជែងផុតក៏ងាកមកស្ដាំដៃវិញ លឿនពេក ក៏ធ្វេីឲ្យរថយ ន្តបង្កបុកម៉ូតូជនរងគ្រោះពីក្រោយនិងកិនអូសជាច្រេីនម៉ែត្ររងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់នៅនិងកន្លែងកេីតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ច ជំនាញ នៃ ការរិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ ធ្វេីការ វាស់ វែង យក រថយន្តបង្ក និងម៉ូតូ ជន រងគ្រោះ យក ទៅ ទុក បណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមច្បាប់ នាពេលក្រោយ ។ ដោយឡែកសព ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច ជំនាញ ធ្វើ លិខិត ប្រគល់ សព ឲ្យ ក្រុម គ្រួសារ យក ទៅ ធ្វើ បុណ្យតាម ប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print