ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុម៣១ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ជួន មករា ហៅខ្វាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២-ឈ្មោះ ណាត សុីណា ហៅភក្រ្ក័ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ថង់ ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕អរុណរះ