ស.ស.យ.ក៖​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ តើអ្នកទាំងអស់គ្នាមានគម្រោងទៅណាហើយឬនៅ?

ចែករំលែក៖

ភ្នំពេញ​៖​ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ថា៖​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ តើអ្នកទាំងអស់គ្នាមានគម្រោងទៅណាហើយឬនៅ?

សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងទៀតថា​ នៅថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលត្រូវនឹង បិណ្ឌ ១១ និង បិណ្ឌ១២ នឹងរៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំ ជុំញាតិ» នៅវត្ត និគ្រោធវ័ន គល់ទទឹង ដែលកម្មវិធីនេះនឹងក្លាយជាវេទិកាជួបជុំញាតិមិត្តដោយស្នាមញញឹម និងដើម្បីស្វែងយល់អំពី របៀបនៃការវេចនំអន្សមរបស់ខ្មែរ ក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី តាំងពីយូរលង់ណាស់មកហើយ។

បន្ថែមពីនេះ កម្មវិធី «ភ្ជុំបិណ្ឌ វេចនំ ជុំញាតិ» នឹងមានកម្មវិធីអមជាច្រើនបន្ថែមទៀតដូចជា ការរៀនបត់ផ្កាឈូក ក្រងផ្កាម្លិះ ការសម្តែងចាបុីដងវែង ស្មូត្រកំណាព្យ និងការស្វែងយល់បន្ថែមអំពីសង្ឃសព្ទជាដើម។ ដូច្នេះ​សូម​ចូលរួមដោយសេរី កុំភ្លេចមកជួបគ្នានៅថ្ងៃកម្មវិធីទាំងអស់គ្នាណា!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print