ចុះត្រួតពិនិត្យប្រេងឥន្ធនមួយកន្លែងនៅខេត្តបាត់ដំបង​ បន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់មានបញ្ហា

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ទីតាំង​ប្រេងឥន្ធនមួយកន្លែងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង​ ត្រូវ​បានមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យ​បន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់​ថាមាន​បញ្ហា​ពេលចាក់សាំងរួច។

ជាក់ស្ដែង​មន្រ្តីស៊ីបអង្កេត នៃសាខា ក.ប.ប. ខេត្តបាត់ដំបង និងមានកិច្ចសហការជាមួយមន្ទីរពាណិកម្មខេត្ត កាលពីថ្ងៃទី១៨​ ខែកញ្ញាម្សិលមិញនេះ​បានចុះត្រួតពិនិត្យ និងសាកសួរម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែងដែលមានអតថិជន ដែលជាអ្នកប្រើប្រាស់ចូលចាក់ប្រេងរថយន្ត និងមានបញ្ហាបន្ទាប់ពីចាក់រួច។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងសាកសួរព័ត៌មានរួចមក មន្រ្តីជំនាញបានស្រង់យកសំណាកគំរូប្រេងទាំងនោះទៅវិភាគនៅមន្ទីរពិសោធន៍ធំ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដើម្បីរកសារធាតុដែលធ្វើឱ្យមានបញ្ហាដល់រថយន្តអតិថិជន។

...

ជាមួយគ្នានេះ​ មន្រ្តីជំនាញ​ ក៏បានបញ្ជាក់ថា​ ម្ចាស់ដេប៉ូ ក៏បានទទួលខុសត្រូវ និងសម្របសម្រួលជាមួយអតិថិជនតាមនីតិវិធី និងអតិថិជនបានព្រមព្រៀងលុបវីឌីអូចេញវិញផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print