ប្រទះឃេីញបុរសជាងកាត់សក់ម្នាក់ដេកស្លាប់ក្នុងតូបសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាងកាត់សក់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងតូបកាត់សក់របស់ខ្លួនដោយពុំដឹងមូលហេតុនោះទេ ប៉ុន្តែសមត្ថកិច្ចនិងអ្នកជិតខាងបានសង្ស័យថា បុរសនេះស្លាប់ដោយសារខ្យល់គរ ព្រោះមុនពេលស្លាប់គេបានឮគាត់ត្អូញថា អត់ស្រួលខ្លួនច្រើនថ្ងៃមកហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងតូបកាត់សក់តាមផ្លូវរោងចក្រសាន់ស្កាយ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើឈ្មោះសំណាង អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ ជាបុរសពោះម៉ាយ ប៉ុន្តែអត់ដឹងថាមានកូនឬអត់នោះទេ ហើយគាត់ស្នាក់នៅក្នុងតូបកាត់សក់នោះតែម្នាក់ឯងប៉ុណ្ណោះ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសនោះបានខកខានមិនបានកាត់សក់ឱ្យគេរយៈពេល៤ទៅ៥ថ្ងៃមកហើយ ដោយប្រាប់អ្នកជិតខាងថាគាត់អត់ស្រួលខ្លួន ហើយនៅវេលាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិ១ក្រុម ។ រហូតដល់យប់ជ្រៅទើបបែកគ្នា ហើយមិត្តភក្ដិបានចេញទៅផ្ទះរៀងៗខ្លួន ចំណែកគាត់ដេកនៅក្នុងតូបកាត់សក់ម្នាក់ឯង ហើយនៅវេលាជិតភ្លឺគេបានឮសូរស្រែកឱ្យគេជួយដែរ ប៉ុន្តែគេអត់ចាប់អារម្មណ៍ ។

...

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ដោយសារតែអត់ឃើញគាត់ក្រោកកាត់សក់អោយគេដូចរាល់ដង ម្ចាស់ផ្ទះជួលក៏បានស្រែកហៅ ប៉ុន្តែអត់ឮឆ្លើយក៏បានទៅគាស់ទ្វារក្រោយមើល ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងព្រឹក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣អោយចុះទៅមើលដើម្បីរាយការណ៍ជូននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print