ភ្នំពេញ ៖ អត់កែចរិក សារជាតិរបស់ខ្លួន សូម្បីបន្តិច ! ស្មើខួរក្បាលកញ្ជះឱ្យបរទេស ប្រឹងបំប៉ោងព័ត៌មាន ប្រឌិត ក្នុងចេតនាទុច្ចរិត បំផ្លាញប្រទេសជាតិ ដើម្បីមានឱកាសជ្រកកោណស្រុកគេ អ្នកនយោបាយស្ទើរភ្លើង ឬអវិជ្ជា ធ្លាប់សម្រាន្តគុក នៅតែបន្តបង្ហោះរឿងមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំរហូត !
សូមបញ្ជាក់ថា ៖ ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ!
សូមបញ្ជាក់ទៀតថា ៖ អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ៕
...