លោក ហួត ហាក់ ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈលោក សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋសភាក្នុងកូរ៉ុម១០៥រូប ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប តាមសំណើរបស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ជាលទ្ធផលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺ លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈ លោក សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print