ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ព្យាយាមនិយាយបំផ្លើសលើសការពិត = ក៏បង្គោលព្រំដែនបានបោះរួចហើយ។
២- តំបន់ដែលនៅមិនទាន់ចុះសម្រុងគ្នាគឺដាក់ហ៊ូតដាក់ដាំក្នុងខេត្តមណ្ឌលគីរី = រដ្ឋាភិបាលប្រទេសទាំង២កម្ពុជានិងវៀតណាមបានធ្វើលិខិតរួមគ្នាទៅសុំការអន្តរាគមន៍ពីបារាំងរួចហើយ មិនមែនរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមប្រគល់ទឹកដីប្រមាណ៥៩គម² ទៅវៀតណាមទេ?
៣- មិនមែនបើកដៃឲ្យជនជាតិវៀតណាមចេញចូលដោយសេរីទេ = ការចេញចូលរបស់ជនជាតិវៀតណាមនិងខ្មែរទៅវិញទៅមកមានកិច្ចព្រមព្រៀងរវាងប្រទេសទាំង២ដោយមានលក្ខ័ណ្ឌច្បាស់លាស់ មិនមែនចេះតែចេញចូលដោយសេរីទេ?
៤- ការចូលបរិច្ចាកថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន = គ្មានជាប់លក្ខ័ណ្ឌអ្វីទេ គឺជាសទ្ធាសម្រាប់កសាងជាតិ។
៥- អ្នកប្រឆាំងផែនការអភិវឌ្ឈន៍តំបន់ត្រីកោណ = គឺប្រឆាំងការអភិវឌ្ឈន៍ជាតិ។
៦- គា វិសាល បានប្តេជ្ញាហើយតើថាសុខចិត្តជាប់គុក = ខ្លួននៅតែប្រឆាំងរាជរដ្ឋាភិបាលដូចទណ្ឌិតមេឧទ្ទាមក្រៅច្បាប់?
៧- ក្នុងការដាក់ទណ្ឌកម្មលើ ឯកឧត្តម លី យ៉ុងផាត់ ភារធារីស្ថានទូតសរអានៅកម្ពុជាបានបញ្ជាក់ហើយថាមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងសរអានិងកម្ពុជាទេ = ឯស្ថានទូតស៊ុយអែតបិទនៅភ្នំពេញមែនតែនៅមានសេវាការងារទូតជាមួយកម្ពុជាដដែល។
៨- ក្រុមជនដែលប្រឆាំងតាមវិធីមិនប្រជាធិបតេយ្យ = អាចជាក្រុមភេរវកម្មដែលត្រូវផ្តន្ទាទោសតាមច្បាប់។
៩- ការផ្តន្ទាទោសជនល្មើសច្បាប់មិនមែនជាការបិទលំហរប្រជាធិបតេយ្យទេ = តែគឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យទៅវិញទេ។
១០- ការដាក់ទណ្ឌកម្ម ឯកឧត្តម លី យ៉ុងផាត់ មិនធ្វើឲ្យការកាន់អំណាចរបស់រាជរដ្ឋាភិបាលកម្ពុជាដួលរលំទេ = ព្រោះមិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជាទេ ៕