ភ្នំពេញ ៖ ផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ មានភារកិច្ចចម្បងៗជាច្រើន ក្នុងនោះការងារអធិការកិច្ច និងទទួលពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ជាការងារ ចាំបាច់មួយក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាល រាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ ជាក់ស្តែងកន្លងមក ក្រសួងមហាផ្ទៃបានចេញ សេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងភាពខ្វះចន្លោះដែលកើត មានឡើងនៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃទៅឱ្យអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាល រាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាបន្តបន្ទាប់ដោយធ្វើការណែនាំឱ្យអនុវត្តសេចក្តី ជូនដំណឹងរបស់ក្រសួងមហាផ្ទៃជាសមត្ថកិច្ច។ ការអនុវត្តសេចក្តីជូនដំណឹងខាងលើនេះ ក្រសួងមហាផ្ទៃ សង្កេតឃើញថា អង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត មួយចំនួនបានយកចិត្តទុកដាក់អនុវត្ត និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីលទ្ធផល នៃការអនុវត្តសេចក្តីជូនដំណឹងជូនមកក្រសួងមហាផ្ទៃ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅមានអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និង ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មួយចំនួនមានភាពយឺតយ៉ាវ និងមិនបានយកចិត្តទុកដាក់ក្នុងការ អនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃឱ្យបានទាន់ពេលវេលា នៅឡើយ។
ដូចនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងការ ពិនិត្យដោះស្រាយបាតុភាពអសកម្ម និងភាពខ្វះចន្លោះនានា ស្របតាមគោលការណ៍ច្បាប់និងលិខិត បទដ្ឋានគតិយុត្តនានា ក្នុងគោលដៅបម្រើសេវាប្រកបដោយអភិបាលកិច្ចល្អ ក្រសួងមហាផ្ទៃ សូមធ្វើការ ណែនាំទៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាល រាជធានី ខេត្តដូចខាងក្រោម៖
១-យកចិត្តទុកដាក់ក្នុងការអនុវត្តរាល់សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ និងពន្លឿនក្នុង ការធ្វើរបាយការណ៍ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃឱ្យបានទាន់ពេលវេលា។
២-ធ្វើលិខិតក្រើនរំឭកតាមបែបបទរដ្ឋបាលទៅអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ដែល មានភាពយឺតយ៉ាវក្នុងការធ្វើរបាយការណ៍ឆ្លើយតបពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។ ៣-ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផល នៃការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងភ្ជាប់ឯកសារពាក់ព័ន្ធជូនមកក្រសួង ក្នុងរយៈពេល ០១ខែ យ៉ាងយូរ បន្ទាប់ពីបានទទួលសេចក្តី- ជូនដំណឹងខាងលើនេះ ទោះបីជាមិនទាន់បានដោះស្រាយបញ្ចប់ក៏ដោយ។ ករណីនេះ អង្គភាពថ្នាក់ កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវធ្វើ របាយកាណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ រៀងរាល់មួយខែម្តង ជូនមកក្រសួង រហូតដល់ការអនុវត្តសេចក្តីជូនដំណឹងត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
៤-ក្នុងករណីចាំបាច់ អគ្គាធិការដ្ឋាន ត្រូវធ្វើអធិការកិច្ច ឬធ្វើការតាមដានការអនុវត្តសេចក្តី ជូនដំណឹងនៅអង្គភាពថ្នាក់កណ្តាលចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាន- នគរបាលរាជធានី ខេត្ត និងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ រដ្ឋបាល រាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមសេចក្តីណែនាំខាងលើឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕