ទិដ្ឋភាពភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរ ពេលភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរអប្សរា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរ ពេលភ្លៀងធ្លាក់។ ទោះបីជាមានភ្លៀង ក៏មិនមែនជាឧបសគ្គក្នុងការដើរទស្សនានោះឡើយ ព្រោះសម្រស់ប្រាសាទស្រស់ស្អាតម្យ៉ាង ដែលកម្រនឹងបានឃើញផ្ទាល់ភ្នែកបែបនេះ។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ទេសចរជាតិ និងអន្តរជាតិ ទស្សនានៅរដូវភ្លៀងធ្លាក់ដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ ។
សូមជម្រាបថា ៖ មោទកភាពជាតិ! អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ជា កន្លែងមើលថ្ងៃរះល្អបំផុត។
កន្លងទៅប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ទៅលើការស្រង់មតិដែលធ្វើឡើងដោយគេហទំព័រអង់គ្លេស morninglife.co.uk និងប្រមូលទិន្នន័យវាយតម្លៃដោយ Tripadvisor ដើម្បីស្វែងរក កំណត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះ និងថ្ងៃលិចល្អបំផុតជុំវិញពិភពលោក។
ភាពទាក់ទាញនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អង្គរវត្ត ទទួលបានសំឡេងគាំទ្រចំនួន ១០៤០៤ សំឡេងដែលច្រើនជាងចំនួនសន្លឹកឆ្នោតរបស់តំបន់ Haleakala Crater របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដល់ទៅ២ដង។
គេហទំព័រ morninglife.co.uk បានរៀបរាប់តាមអ្នកទេសចរម្នាក់ពីការមើលថ្ងៃរះនៅអង្គរវត្តថា៖ «ផ្លូវដើរដែលកាត់ដើមឈើទៅកាន់ក្លោងទ្វារខាងកើត និងទៅកាន់បរិវេណធំ គឺប្រៀបដូចជាតំបន់វេទមន្តអ៊ីចឹង ដែលជារឿយៗពុំទាន់មានមនុស្សច្រើនទេនៅពេលព្រលឹម ហើយអមជាមួយសំឡេងសត្វស្លាបនៅពេលរៀបភ្លឺ»។
គេហទំព័រដដែលនេះក៏បានបន្តថា ប្រាសាទ ដែលជាដួងព្រលឹងរបស់កម្ពុជា នេះមាន ការ លើកឡើងពីអ្នកទេសចរពីរដងកន្លះលើសកន្លែងសម្រាប់មើលថ្ងៃរះ ទាក់ទាញ ដទៃផ្សេង ទៀតក្នុង ពិភពលោក។
គួរបញ្ជាក់ដែរថានៅចន្លោះថ្ងៃទី២០-២២ខែ កញ្ញានេះ ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរវត្ត «សមរាត្រី» ឬជា ភាសាអង់គ្លេស «Angkor Wat equinox» នឹងកើតឡើងលើកទី២ សម្រាប់ឆ្នាំ២០២៤នេះ បើតាមការផ្សព្វផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប។
ខាងក្រោមនេះគឺកន្លែងមើលថ្ងៃរះល្អបំផុតទាំង ១០ ក្នុងពិភពលោក៖
1 អង្គរវត្ត ប្រទេសកម្ពុជា
2 Haleakala Crater សហរដ្ឋអាមេរិក
3 Taj Mahal ប្រទេសឥណ្ឌា
4 ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី
5 Uluru ប្រទេសអូស្ត្រាលី
6 Sarangkot ប្រទេសនេប៉ាល់
7 ប្រាសាទបាកាន ប្រទេសមីយ៉ាន់ម៉ា
8 កំពូលភ្នំអ័ដាម (ស្រីប៉ា) ប្រទេសស្រីលង្កា
9 Charles Bridge សាធារណរដ្ឋឆេក
10 Santuario Historico de Machu Picchu ប្រទេសប៉េរូ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print