ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណី ប៉ុនប៉ងឃាតកម្មមួយកេីតឡេីងស្ថិតនៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ បង្កដោយជនសង័្សយឈ្មោះ ស៊ុំ សន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រេីប្រាស់កាំបិតប៉ុនប៉ងឃាតកម្មលេីឈ្មោះ ខាន់ ដានិត ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ទទួលព័ត៌មាននេះនិងស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
តាមការសាកសួរជនសង័្សយបានឆ្លេីយសារភាពថា រូបគេពិតជាបានធ្វេីសកម្មភាពដូចខាងលេីប្រាកដមែន ហេីយមូលហេតុដោយសារមានគំនុំចាស់ជាមួយជនរងគ្រោះជាង០៣ឆ្នាំមុនម្លេះ ប៉ុន្តែដោយសារជនរងគ្រោះរត់គេចផុតទេីបការ ប៉ុនប៉ងឃាតកម្មមិនបានសម្រេច។
វត្ថុតាងដកហូតរួមមាន៖ កាំបិតផ្គាក់ ចំនួន០១ដើម ,បំពង់កញ្ឆា ចំនួន០១ និងដើមកញ្ឆាស្រស់ ចំនួន០១ ដើម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកអនុត្តតាមនីតិវិធីច្បាប់៕ដោយ៖តារា