ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) នារដូវវស្សា Autumnal Equinox ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជេីញទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាឱកាសព្រឹត្តិការណ៍សមរាត្រី។
...
សម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាថ្ងៃនេះ អាចអញ្ជេីញមកថ្ងៃស្អែក ឬថ្ងៃ២៣ បាន ព្រោះនៅសល់ ២ថ្ងៃទៀតនៃព្រឹត្តិការណ៍សមរាត្រី ដែលនឹងកេីតឡេីង ៣ថ្ងៃ ២ដង/ឆ្នាំ ជារៀងរាល់ឆ្នាំ គឺរៀងរាល់ថ្ងៃ២១-២៣ ខែមីនា និង ២១-២៣ ខែកញ្ញា៕ដោយ៖តារា