បញ្ជូនខ្លួន​ក្រុមក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ង្សា ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ង្សា នៅជាប់​របង​ព្រលាន​យន្តហោះ​​ភ្នំពេញ​ ត្រូវ​បាន​កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ បានបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

បេីតាមប្រភពព័ត៍មាន​ពី​មន្ត្រី​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ថា៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែកញ្ញា​ថ្មីៗ​នេះ​ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោម០៦នាក់ ពាក់ព័ន្ធករណីហិង្សា (វាយ​គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​) នៅចំណុចផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ជាប់​របង​ព្រលាន​យន្តហោះ​​ភ្នំពេញ​ ស្ថិត​នៅភូមិ​ព្រៃ​ទា២ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់៖
១.ឈ្មោះ​ យ៉ាត​ ស៊ីហ្វា​ ភេទប្រុស​ មុខរបរ​បុគ្គលិក​ក្លឹប​ មាន​ទី​លំនៅ​បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ​ ស៊ុំ​ សុខ​អាន​ ភេទប្រុស​ មុខរបរ​ រត់​តុ​ មាន​ទី​លំនៅ​ បន្ទប់​ជួល​ ខណ្ឌដង្កោ​។
៣.​ឈ្មោះ​ ហេង​ លីហ្សា​ ភេទ​ស្រី​ មុខរបរ​ បុគ្គលិក​ក្លឹប​ បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌពោធិ៍សែនជ័យ។
៤.ឈ្មោះ​ ផល​ ឧត្ដម​ស័ក្ត​ ភេទ​ប្រុស​ មុខរបរ​ ​រត់តុ​ មាន​ទី​លំនៅ​ បន្ទប់​ជួល​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុ​តាង​ចាប់​យក៖ ម៉ូតូ​ Suzuki Nex ពណ៌​ទឹក​ប្រាក់​ ផលិត​ឆ្នាំ​ ២០២២​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1F-5533។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវ​បានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print