ភ្នំពេញ៖ សំណង់ផ្ទះល្វែងមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង នៅក្នុងបុរីផុនស៊ុយ ផ្ទះលេខNo 21E ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរចុះរុះរេីចេញវិញកាលពីរសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៤។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានផ្ទះល្វែងមួយក្នុងបុរីផុន ស៊ុយ ត្រូវបានម្ចាស់សាងសង់រំលោភលេីចិញ្ចេីមផ្លូវថ្មេីរជេីង គ្មានច្បាប់អនុញ្ញាត ទេីបនៅរសៀល ថ្ងៃទី២១ ខែកញ្ញានេះ លោកបានដឹកនាំក្រុមការងារខណ្ឌ សហការជាមួយសង្កាត់ចោមចៅទី២ ចុះពិនិត្យជាក់ស្តែងឃេីញថា ទីតាំងខាងលេីពិតជាសាងសង់រំលោភលេីចិញ្ចេីមផ្លូវថ្មេីរជេីងប្រាកដមែន។
លោកបន្តថា ក្រោយពិនិត្យជាក់ស្តែងហេីយលោកក៏បានបញ្ជាឱ្យក្រុមជាងដែលកំពុងសាងសង់រុះរេីចេញវិញជាបន្ទាន់ បេីមិនដូច្នេាះទេនឹងចាត់ការតាមនីតិវិធី។
លោកអភិបាលរងខណ្ឌសំណូមពរដល់បងប្អូនទាំងអស់មេត្តាសាងសង់អ្វីធ្វេីទៅតាមច្បាប់ ជៀសវាងបំពាន តែបេីបំពានលោកនឹងធ្វេីតាមច្បាប់ ជាពិសេសក្រុមជាងដែលទទួលម៉ៅការសំណង់ទាំងអស់ មុននឹងធ្វេីមេត្តាពិនិត្យផងថាតេីការសាងសង់ទាំងនោះមានច្បាប់ត្រឹមត្រូវដែរឬទេ៕ដោយ៖សុខាសែនជ័យ