សំណង់ដែលគ្មានច្បាប់អនុញ្ញាតនិងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង ក្នុងបុរីផុនស៊ុយត្រូវបានអាជ្ញាធរចុះរុះរេី

ចែករំលែក៖

ភ្នំពេញ៖​ សំណង់ផ្ទះល្វែងមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង នៅក្នុងបុរីផុនស៊ុយ​ ផ្ទះលេខNo 21E ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានអាជ្ញាធរចុះរុះរេីចេញវិញកាលពីរសៀលថ្ងៃទី២១​ ខែកញ្ញា​ឆ្នាំ២០២៤។

លោក​ ប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា​ មានផ្ទះល្វែងមួយក្នុងបុរីផុន​ ស៊ុយ​ ត្រូវបានម្ចាស់សាងសង់រំលោភលេីចិញ្ចេីមផ្លូវថ្មេីរជេីង​ គ្មានច្បាប់អនុញ្ញាត ទេីបនៅរសៀល​ ថ្ងៃទី២១​ ខែកញ្ញានេះ​ លោកបានដឹកនាំក្រុមការងារខណ្ឌ​ សហការជាមួយសង្កាត់ចោមចៅទី២​ ចុះពិនិត្យជាក់ស្តែង​ឃេីញថា ទីតាំងខាងលេីពិតជាសាងសង់រំលោភលេីចិញ្ចេីមផ្លូវថ្មេីរជេីងប្រាកដមែន។ 

លោកបន្តថា​  ក្រោយពិនិត្យជាក់ស្តែងហេីយលោកក៏បានបញ្ជាឱ្យក្រុមជាងដែលកំពុងសាងសង់រុះរេីចេញវិញជាបន្ទាន់ បេីមិនដូច្នេាះទេនឹងចាត់ការតាមនីតិវិធី។ 

លោក​អភិបាលរងខណ្ឌសំណូមពរដល់បងប្អូនទាំងអស់មេត្តាសាងសង់អ្វីធ្វេីទៅតាមច្បាប់ ជៀសវាងបំពាន​ តែបេីបំពានលោកនឹងធ្វេីតាមច្បា​ប់​ ជាពិសេសក្រុមជាងដែលទទួលម៉ៅការសំណង់ទាំងអស់ មុននឹងធ្វេីមេត្តាពិនិត្យផងថាតេីការសាងសង់ទាំងនោះមានច្បាប់ត្រឹមត្រូវដែរឬទេ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print