ប្រធានាធិបតីទួរគីលោក អីដូហ្គាន នឹងទៅកាន់ប្រទេសរុស្ស៊ីនាថ្ងៃទី០៩ ខែសីហា ខាងមុខដើម្បីពិភាក្សាអំពីការសងសំណងលើករណីបាញ់ទម្លាក់យន្តហោះ Su -24 របស់រុស្ស៊ី និងបង្កើនទំនាក់ទំនងជាថ្មីឡើងវិញ ក្រោយពេលទួរគី ប្រឈមមុខតានតឹងជាមួយអាមេរិក និងអឺរ៉ុប។
នៅថ្ងៃទី០៦ ខែសីហា បណ្តាញព័ត៌មាន RBK របស់រុស្ស៊ីបានផ្សាយថា ប្រធានាធបិតីទួរគីលោក អីដូហ្គាន នឹងទស្សនកិច្ចទៅកាន់ប្រទេសរុស្សី ដើម្បីពិភាក្សាជាមួយលោកពូទីន នាថ្ងៃទី០៩ ខែសីហា ។ ព័ត៌មានខាងលើបានបញ្ចាក់ថា ដំណើរទស្សនកិច្ចនោះគឺដើម្បីពិភាក្សាស្តីអំពីការសងសំណងពីការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីកាលពីឆ្នាំ២០១៥។
កន្លងមកកាលពីថ្ងៃទី២៧ ខែមិថុនា វិមានប្រធានាធិបតីរុស្ស៊ីបានបញ្ចាក់ថា លោក អីដូហ្គាន បានផ្ញើលិខិតសុំទោសពីករណីបាញ់ទម្លាក់យន្តហោះ ស៊ូ២៤ ដោយបញ្ចាក់ថា ការបាញ់ទម្លាក់យន្តហោះរុស្ស៊ីគឺជាសកម្មភាពឯកជនរបស់អាកាសយានិកតែប៉ុណ្ណោះ។
ចំណុចដែលចាប់អារម្មណ៍នោះ គឺអាកាសយានឹក F 16 របស់ទួរគីទទួលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា មិនបានសម្រេច ។
ការដែលទួរគិបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញនោះជាក្តីបារម្ភយ៉ាងខ្លាំងចំពោះអាមេរិក និងអឺរ៉ុប ដែលខិតខំកាត់ផ្តាច់រុស្ស៊ីឲ្យនៅឯកោរ។
កន្លងមកប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិចអឺរ៉ុប និងសហរដ្ឋអាមេរិកថា បានគាំទ្រពួកភេរវនិយមនិងបានសមគំនិតជាមួយពួកអ្នកចង់ទម្លាក់លោកតាមរយៈរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា មិនបានសម្រេច។
សកម្មភាពខាងលើគឺជាការវាយប្រហារខ្លាំងបំផុតមិនធ្លាប់មានទេ។ លោកប្រធានាធិបតីបានអះអាងថា ទួរគីមិនដែលបានទទួលការគាំទ្រណាមួយទាំងក្នុងអំឡុងពេលនិងក្រោយរដ្ឋប្រហារតែផ្ទុយទៅវិញដែលអាក្រក់បំផុតនោះគឺអ្នកដែលយើងធ្លាប់គិតថា ជាមិត្តបែរជាគាំទ្រពួកភេរវនិយម និងពួកអ្នកធ្វើរដ្ឋប្រហារ។ សម្រាប់លោក អ៊ែរ ដូហ្គាន រដ្ឋប្រហារមិនសម្រេចទំនងជាបានតាក់តែងផែនការបញ្ជាមកពីបរទេស។ ពោលគឺលោកចង់សំដៅដោយផ្ទាល់លើ ប្រមុខសាសនា Fethulah Gulen ដែលរស់នៅសហរដ្ឋអាមេរិកដែលក្រុងអង់ការ៉ាបានទាមទារធ្វើបត្យាប័ន។ ម្យ៉ាងទៀតសេចក្តី អត្ថាធិប្បាយនេះបានមកពង្រឹងព័ត៌មានចុះផ្សាយក្នុងទំព័រកាសែតក្នុងស្រុកដែលព្រលយថា ភ្នាក់ងារស៊ើបការណ៍អាមេរិក CIA ព្រមទាំងឧត្តមសេនីយ៍អាមេរិកមួយជារូបអ្នកសមគំនិតរៀបចំរដ្ឋប្រហារមិនបានសម្រេច។
សកម្មភាពខាងលើធ្វើឡើងចំពេលអគ្គមេបញ្ជាការកងទ័ពអាមេរិកទើបបញ្ចប់ទស្សនកិច្ចនៅទួរគីជាមួយនឹងលទ្ធផលវិជ្ជមាន។ អាមេរិកនៅតែអាចបន្តប្រើប្រាស់ មូលដ្ឋានទួរគីនៅភាគអាគ្នេយ៍ប្រទេសដើម្បីធ្វើប្រតិបត្តិការផ្លូវអាកាសវាយប្រហារពួក អង្គការរដ្ឋអ៊ិស្លាម ដោយសន្យាពិចារណាលើសំណុំរឿងធ្វើបត្យាប័ន Fethullah Gül -en។ ការបំផុសពាក្យចោទទំនងជាដើម្បីដាក់គំនាបលើវ៉ាស៊ីនតោន និងបង្ខំឲ្យសហរដ្ឋអាមេរិកបញ្ជូនប្រមុខសាសនាជាខួរក្បាល រដ្ឋប្រហារមកឲ្យទួរគីប្រសិនបើអាមេរិកជាអ្នកស្អាតស្អំ។ ប៉ុន្តែកំហឹងរបស់ទួរគីមិនអាចរុញច្រានអាមេរិកឲ្យប្តូរច្បាប់ឡើយ។ ក្រសួងការបរទេសអាមេរិកបានទទួលពាក្យសុំធ្វើបត្យាប័ន ហើយក្រសួងយុត្តិធម៌ទទួលបន្ទុកត្រួតពិនិត្យឯកសារដែលបន្ទាប់មកត្រូវឆ្លងសំណាញ់នយោបាយទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី