ភ្នំពេញ៖ ប្រជាពលរដ្ឋរស់បានរិះគន់ថា ផ្សារឃ្លាំរំសេវកំពុងបាត់បង់សណ្តាប់ធ្នាប់សាធារណ:ដោយសារបណ្តោយឲ្យអ្នកផ្ញើម៉ូតូ អ្នកលក់ទូរស័ព្ទ និងអ្នកអ៊ុតទូរស័ព្ទ រំលោកចិញ្ចើមផ្លូវ មិនគិតពីផលប៉ះពាល់ ដល់អ្នកដទៃឡើយហើយអាជ្ញាធរមិនបានយកចិត្តទុកដាក់រៀបចំឲ្យមានសណ្តាប់ ធ្នាប់ទេពោល គឺគិតតែពីប្រយោជន៍ផ្ទាល់ ខ្លួនប៉ុណ្ណោះ ។
ការលើកឡើងនេះក៏ដោយសារតែ ប្រជាពលរដ្ឋភាគច្រើនមើលឃើញថា នៅមុខផ្សារឃ្លាំងរំសេវពិតជាគ្មានសណ្តាប់ធ្នាប់បន្តិចសោះឡើយ ដោយសារតែការ រំលោភ យកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើកង់ ម៉ូតូ កន្លែងលក់ទូរស័ព្ទ និងកន្លែងបញ្ចូល បទ ភ្លេង អ៊ុតទូរស័ព្ទ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ហេតុអ្វីក៏ចិញ្ចើមផ្លូវក្លាយជាកន្លែងផ្ញើកង់ម៉ូតូ កន្លែងលក់ទូរស័ព្ទនិងកន្លែងបញ្ចូលបទភ្លេងអ៊ុតទូរស័ព្ទរកតែផ្លូវសម្រាប់អ្នកថ្មើរជើង គ្មាន ។ ប្រការនេះអ្នកធ្វើដំណើរ និងអ្នក ចេញចូលផ្សាររិះគន់យ៉ាងខ្លាំងថាអាជ្ញាធរបានទទួលលាភសក្ការ: ហើយមើលទៅ ទើបបណ្តោយឲ្យចិញ្ចើមផ្លូវសាធារណ: ក្លាយជាកន្លែងអនាធិបតេយ្យបែបនេះ ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋសុំឲ្យ អាជ្ញាធរ មេត្តាជួយសម្រួលការរំលោភយកចិញ្ចើមផ្លូវ និងសណ្តាប់ធ្នាប់ទាំងនេះផង កុំបានតែធ្វើនៅកន្លែងតូចតាចកំបិុកកំប៉ុកគួរតែរៀបចំកន្លែងធំខ្លះទៅ វាពិតជាធ្វើឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដែល អាជ្ញាធរដែនដីនិងសមត្ថកិច្ចគួររៀបចំ ឲ្យមានរបៀបរៀបរយ ៕
ដោយ៖ ជ្រោយពេជ្រ