បុគ្គលិកសន្តិសុខម្នាក់ស្មានការហ្វឹកហាត់គឺជាសកម្មភាពពិតទើបស្នើរឲ្យអ្នកទេសចរណ៍ទាំងអស់ចាកចេញពីតួEiffel ដើម្បីសុវត្ថភាព។
នៅថ្ងៃទី០៦ ខែសីហា នេះ អ្នកទេសចរណ៍នៅតួអាហ្វែល ត្រូវបានជម្លៀសចេញដោយសាតែកំហុសរបស់បុគ្គលិកសន្តិសុខស្មានថា ការហ្វឹកហាត់គឺជាការប្រកាសអាសន្នភេរវកម្ម។
តាមការប្រកាសរបស់គណគ្រប់គ្រងនៅតួអាហ្វែលបញ្ចាក់ថា ៖ នោះជាការហ្វឹកហាត់ធ្វើសមយុទ្ធសុវត្ថភាពជាប្រចាំដែលត្រូវធ្វើឡើងជាច្រើនលើកក្នុងមួយសប្តាហ៍ ប៉ុន្តែសន្តិសុខនៅទីនោះយល់ច្រឡំទើបឲ្យអ្នកទេសចរណ៍ចាកចេញទាំងអស។ នៅពេលនេះគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មានអ្នកត្រូវឲ្យចាកចេញពីតួអាហ្វែលនោះឡើយ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលធ្វើឡើងនៅទីក្រុងលីល ភាគខាងជើងបារាំង គឺជាព្រិត្តិការប្រណាំងកង់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ។ ព្រឹត្តិការណ៍នោះត្រូវបានលុបចោល ដោយខា្លចរងការវាយប្រហារភេរវកម្មដូចជាការវាយប្រហារនៅទីក្រុងNice សម្លាប់មនុស្ស១៣០នាក់ និងជាង ៨០នាក់រងរបួស។
ក្រៅពីការលុបចោលពិធីបុណ្យប្រពៃណី វិប្បធម៌ ត្រូវបានកាត់បន្ថយ ។ តាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean Yves Le Drian ការវាយប្រហារពីក្រុងIS ធ្វើឲ្យបារាំងស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាម៕
ប្រែសម្រួល៖ ម៉ែវ សាធី