ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។
ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៧លើកនេះមានដូចជា៖ (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់៣នាក់) ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ១លើក (ស្លាប់ ០នាក់, ធ្ងន់០នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិ២លើក ស្លាប់១នាក់ ធ្ងន់២នាក់, ប្រជែង១លើក ស្លាប់១នាក់ ស្រាល១នាក់, បត់គ្រោះថ្នាក់១លើក ធ្ងន់១នាក់ ស្រាល២នាក់, កត្តាយាន ១លើក ស្លាប់១នាក, និងងងុយ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល២នាក់) ៕ដោយ៖តារា