គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ មនុស្ស​ ៤នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ៨នាក់​នៅតាមដងផ្លូវ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។

ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៧លើក​នេះមានដូចជា​៖ (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់៣នាក់) ។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ១លើក (ស្លាប់ ០នាក់, ធ្ងន់០នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិ២លើក ស្លាប់១នាក់ ធ្ងន់២នាក់, ប្រជែង១លើក ស្លាប់១នាក់ ស្រាល១នាក់, បត់គ្រោះថ្នាក់១លើក ធ្ងន់១នាក់ ស្រាល២នាក់, កត្តាយាន ១លើក ស្លាប់១នាក, និងងងុយ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល២នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print