ភ្នំពេញ ៖ ព័ត៌មានបន្ថែម៖ ករណីអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F17) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលតំណក្បាលកាប(BE) ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមជម្រាបថា ដោយសារការជួសជុលតំណក្បាលកាប(BE) ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) មិនទាន់រួចរាល់ ទើបធ្វើឱ្យការភ្ជាប់ចរន្តអគ្គិសនីមានភាពយឺតយ៉ាវ។
ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោងមុនវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ គឺថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភំ្នពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ៕