អកុសលម្ល៉េះ! ជិះម៉ូតូឌុបគ្នាទៅបន្ទប់ទឹក ស្រាប់តែត្រូវរថយន្តស្តារិច កិនស្លាប់ម្នាក់ ម្នាក់ទៀតលោតចេញពីម៉ូតូទាន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានជិះម៉ូតូឌុបគ្នាទៅបន្ទប់ទឹក ស្រាប់តែដល់ផ្លូវបំបែកក៏ចាប់ហ្វ្រាំងបណ្ដាលឲ្យដួល ម្នាក់ខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ម្នាក់ទៀតលោតចេញពីម៉ូតូទាន់ពេលមិនបណ្ដាលឲ្យរងរបួស ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងកើតហេតុស្ថិតបេតុងកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ យុវជនរងគ្រោះពីរនាក់បានជិះម៉ូតូScoopy I ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KM-8542 ឌុបគ្នាចេញពីផ្លូវបេតុងក្បែរអគារ១កន្លែងនៅក្នុងកោះពេជ្រ​ ទិសដៅកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BX-8535 បើកបរពីត្បូងទៅជើង មកដល់ផ្លូវបំបែក ភាគីខាងម៉ូតូក៏បានចាប់ហ្វ្រាំងបណ្ដាលឲ្យដួលម៉ូតូ ដោយម្នាក់លោតចេញទាន់ ចំណែកអ្នកបើកបានខ្ទាតចូលក្រោមកង់រថយន្តដែលកំពុងបើកបរ​ កិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ៏ម​ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បេីតាមសម្ដីយុវជនរងគ្រោះរបួសស្រាលបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ រូបគេបានខ្ចីម៉ូតូមិត្តភ័ក្តទៅបន្ទប់ទឹក ដោយជនរងគ្រោះជាអ្នកឌុប រីឯរូបគេអង្គុយនៅពីក្រោយ បន្ទាប់ពីជិះដល់ផ្លូវបំបែក ក៏ឃើញរថយន្ត២គ្រឿងកំពុងវ៉ាជែងគ្នា ក៏ចាប់ហ្វ្រាំង ឃើញមិនស្រួលរូបគេអ្នកជិះពីក្រោយក៏បានលោតចេញពីម៉ូតូ បណ្តាលឲ្យយុវជនដែលឌុប ត្រូវបានដួលខ្ទាតចូលកង់រថយន្តកិនស្លាប់ក្នុងថ្លុកឈាមបែបនេះតែម្ដង​ ។
​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីឯកសារប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print