រថយន្តបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តបេីកឆ្លងផ្លូវ​ កាលពីវេលាម៉ោង១១:០២នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

ជនរងគ្រោះមានឈ្មោះ មុំ សុីអិ   ភេទប្រុស  អាយុ១៧ឆ្នាំមានទីលំនៅ ភូមិពាមទន្លា  ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងរបួសបាក់ភ្លៅស្តាំ ដៃខាងស្តាំ។

...

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ក្រហម​ ពាក់ស្លាកលេខកំពង់ឆ្នាំង1​ M 7375​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តព្រូស​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2BS 8719 ធ្វេីដំណេីរតាមបណ្តោយផ្លូវលំពីកេីតទៅលិចឆ្លងផ្លូវបេតុងភ្លាមនោះដោយម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបោកផ្ទប់រងរបួសបាក់ភ្លៅ​ និងបាក់ដៃស្តាំ​ ចំណែកម៉ូតូគាប់ជាប់រថយន្តរងការខូចខាត។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print