ធនាគារជាតិនៃកម្ពុជា សារាចរណែនាំស្តីពី ការប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនឥណទាន

ចែករំលែក៖

ភ្នំពេញ ៖ ការប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនឥណទាន ! យោងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃធនាគារជាតិនៃកម្ពុជា ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ច្បាប់ស្តីពី វិសោធនកម្ម មាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា ដែលប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ច្បាប់ស្តីពី គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងក្នុងគោលបំណងរួមចំណែកដល់ការរក្សាទំនុកចិត្តរបស់អតិថិជនចំពោះប្រព័ន្ធ ធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ឱ្យផ្តល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងឥណទានចប់ជាស្ថាពរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ជ្រាប និង សហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សារាចរណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print