ភ្នំពេញ៖ ករណីបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថាដីខ្មែរចំនួន១៦.៦ ហិកតា នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបាត់បង់ទៅប្រទេសវៀតណាមបន្ទាប់ពីការបោះបង្គោលព្រំដែនគឺជាព័ត៌មានក្លែងក្លាយ! នេះបេីយោងតាមប្រភពព័ត៍មានពីលេខាធិការដ្ឋាន គ.ស.ព.ស បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕ដោយ៖តារា