ផ្លូវជាតិលេខ៥ក្លាយជាចំណតរថយន្តក្រុងនិងរថយន្តដឹកទំនិញធុនធំរបស់ថៃ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតក៏ដូចជាអ្នកធ្វើដំណើរតាម ដងផ្លូវជាតិលេខ៥បានលើកឡើងថា ពួកគាត់ព្រួយបារម្ភជាខ្លាំងពីបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ចាប់ពី រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកដល់ចំណុចមុខវត្តរតនារាមហៅវត្តផ្សារ កណ្ដាលមានរថយន្តជាច្រើនប្រភេទ ដូច ជារថយន្ត ក្រុងរថយន្តតាក់ស៊ីមកចតចាប់ម៉ូយយ៉ាងអនាធិបតេយ្យនៅតាមចិញ្ចើម ផ្លូវ ។ ម្យ៉ាងទៀតរថយន្តធុនធំៗរបស់ថៃដឹកទំនិញគ្រប់ប្រភេទក៏បានយកដងផ្លូវធ្វើជា ចំណតចតទាំងសងខាងចាប់ពីម៉ោង១១ព្រឹករហូតដល់ម៉ោង៥ល្ងាចដែរ ដោយ គ្មានឃើញសមត្ថកិច្ចណាមករៀបចំ សណ្តាប់ធ្នាប់នោះឡើយ ។ នេះជាហេតុធ្វើផ្លូវជាតិលេខ៥រួមតូចអាចបង្កឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយដែលអ្នកបើកបរមិនប្រយ័ត្ន ។ ម្យ៉ាងទៀតវាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តរជាតិចូល មកកម្ពុជាទៅទស្សនានៅតំបន់ទេសចរណ៍តាមបណ្ដាខេត្តនានា ។

ពួកគាត់បន្តទៀតថា ចំពោះបញ្ហារថយន្ត តាក់ស៊ីវិញពេលឃើញម៉ូតូដឹកមនុស្សម្ដងៗពួកគេបានរត់ដេញហៅម៉ូយមានសភាព រញ៉េរញ៉ៃខ្លាំងណាស់ ហើយចំពោះរថយន្តក្រុងវិញពេលមកដឹកម៉ូយតាមទីកន្លែងលក់សំបុត្រឬដឹកទំនិញគេចពន្ធ គឺចតគ្មាន សណ្ដាប់ធ្នាប់ទេ ។ កត្តាទាំងអស់នេះជា បញ្ហាមួយប្រឈមនឹងគ្រោះថ្នាក់ ដល់អ្នក ធ្វើដំណើរ ព្រោះកន្លងមកដោយសារតែការចតឬចាប់ម៉ូយនេះហើយទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឧ្យស្លាប់ មនុស្សច្រើននាក់ ។

កន្លងមកសមត្ថកិច្ចជំនាញក្រុងក៏បានចុះអនុវត្តរៀបចំរថយន្តតាក់ស៊ីផងដែរ ក៏ ប៉ុន្តែមកដល់ពេលនេះនៅតែកើតមាន ដដែលដែលគេសង្ស័យថាសមត្ថកិច្ចមួយចំនួនតូចបានទទួលលាភសក្ការៈពីម្ចាស់រថយន្តទាំងនោះ ទើបបានជាទុកឲ្យគេយកផ្លូវធ្វើជាចំណតបែបនេះ ។ លោក សៅ សារឿន នាយផ្នែកចរាចរណ៍ទេប៉ោយប៉ែតមិនអាចសុំការបំភ្លឺបានឡើយ ជុំវិញករណីខាងលើនេះ ។

លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួនមានប្រសាសន៍ថា លោកត្រៀមប្រជុំជាមួយមន្រ្តីសណ្ដាប់ធ្នាប់ ដើម្បីចាត់ឲ្យ រថយន្តទាំងនោះចូលទៅបេនដែរ ។ លោក មិនទុកបណ្ដែតបណ្ដោយឲ្យមានសកម្ម ភាពអនាធិបតេយ្យទៀតឡើយ ៕

vanna (1) vanna (2) vanna (3)

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print