ភ្នំពេញ៖ លោកស័កិ្ក៤យោធាម្នាក់ផឹកស្រវឹងមកដល់ផ្ទះដកកាំភ្លើងបាញ់មេឃបួនគ្រាប់បង្ហាញចរិតមិនថ្លៃថ្នូរ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករាឃាត់ខ្លួនបញ្ជូនអោយទៅខាងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធី។
ហេតុការណ៍នេះកើតឡើងកាលពីវាលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះរបស់ខ្លួនផ្ទាល់លេខ៥៦E0ផ្លូវ១៣៤សង្កាត់មនោរម្យខណ្ឌ៧មករា។ ជនបាញ់បោះសេរីខាងលើនេះត្រូវបានគេស្គាល់ឈ្មោះលី ម៉េងហុី បំរើការងារនៅនាយកដ្ធានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធី៕
ដោយ៖ ស សម
...